សួរថាអ្នកណាមិនស្រក់ទឹកភ្នែក!!! អាហ៊ាៗពេលរៀនចប់ ដកប្រាក់ខែទុកអោយខ្ញុំមួយខែ ១០ម៉ឺនសន្សំទុកទិញឡានជិះ ឥឡូវមិនទាន់បានប្រាក់ខែផង ប្អូនស្លាប់ទាំងវ័យក្មេង ដោយសារជំងឺមួយនេះ…..
-
ប្អូនៈ អាហ៊ាៗកាលរៀនចប់ ខ្ញុំៈ មានការអី!!! ជិតចប់ហើយ ប្អូនៈ ចឹងពេលរៀនចប់បានប្រាក់ខែដកលុយទុកអោយខ្ញុំមួយខែ 10ម៉ឺនសន្សំទុកទិញឡានជិះ ចាំខ្ញុំអោយជិះដែរម៉េចដែរ ខ្ញុំៈ យី អីហាឆ្លាតមេស ប្អូនៈ ឡូវអោយមិនអោយ!!! ខ្ញុំៈ ទៅចុងឆ្នាំនេះបានហើយចាំអាហ៊ាអោយ ប្អូនៈ ហាហាហា ចឹងចឹងបានល្អ
ឥឡូវគាត់ស្លាប់ហើយ មិនយូរទេបាំងតែ2ខែទេបានប្រាក់ខែបានបើកហើយ។ ចាំតែបន្តិចទៀតសោះមិនបាន បានពីណាគេយកលុយអាហ៊ា អាហ៊ាមិនទាន់អោយលុយអាអូនឯងចាយផង ជំងឺសាច់ដុះក្នុងខួរក្បាល(សាច់កាច) អារម្មណ៍មួយដែលក្តុកក្តួលនិយាយមិនចេញ ប៉ុន្តែយំមិនចេញ កាលពីប្អូនឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យបងស្រក់ទឹកភ្នែក ប៉ុន្តែពេលឃើញមុខប្អូនទៅចោលបងគ្មានថ្ងៃវិលត្រលប់បងបែរអួលដើមករអារម្មណ៍ចង់យំ តែសូម្បីទឹកភ្នែកមួយតំណក់ក៏គ្មាន។
សូមប្អូនទៅកាន់ឋានដ៏សមគួរកុំអោយកំសត់ដូចជាតិនេះ ????ខ្ញុំសូមជំរាបប្រាប់ផង ខ្ញុំមិនបានអញ្ជើញមិត្តភក្តិទាំងឡាយតាមសំបុត្រផ្ទាល់ទេ មានតែប្រកាសតាមបណ្តាញសង្គមនេះប៉ុណ្ណោះ សូមអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមពិធីបុណ្យ7ថ្ងៃរបស់ប្អូនប្រុសខ្ញុំផង ដែលតាំងបុណ្យនៅថ្ងៃ សុក្រ នឹងឆ្លងបុណ្យនៅថ្ងៃសៅរ៍ ដែរត្រូវថ្ងៃទី21 តាំងបុណ្យ 22ឆ្លងបុណ្យ សូមមិត្តភក្តិទាំងអស់គ្នាកុំខឹង នឹងប្រកាន់ខ្ញុំអី ???????????????៕ ប្រភពៈ Rithy Kamrorng