តារាសម្តែង សេង សូណា ត្រូវបានក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បិទមិនឲ្យថតគ្រប់សកម្មភាពទាំងអស់ ​ក្រោយ​សម្ញែង​ភាពសិចស៊ីមិនប្រណីដៃ...
-

តារាសម្តែងសម្ញែងដើមទ្រូង សេង សូណា ត្រូវបានក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ​​ផ្អាក​​​គ្រប់​សកម្មភាព​​សិល្បៈទាំង​អស់ រយៈពេល​១ឆ្នាំ ដោយសារតែតារាស្រីរូបនេះ ស្លៀក​ពាក់​សិចស៊ី​ និងឥរិយាបថ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ តាមរយៈការថតខ្សែភាពយន្ត និងបណ្តាញព័ត៌មាន។

បើយោងតាមសេចក្តីជូនដំណឹង ដែលក្រសួងផ្ញើទៅសមាគមទូរទស្សន៍កម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចដាក់ពិន័យផ្អាកតារាសម្តែងកញ្ញា សេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្តែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ទូរទស្សន៍...ជាដើមរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
ដោយ៖ និមល