ស្វីតដល់ហើយ!!! ថាមិនមែនជាសង្សារទេ តែលឹម ជាឡាយ បែរជាថើប សុវណ្ណា ឡាង មែនទែនក្នុងពិធី...…(មានវិដេអូ)
-

ភ្នំពេញៈ កាលពីម្សិលមិញនេះ តារាសម្តែង២ដួង បានបង្កើតកម្មវិធីជួបជុំអ្នកគាំទ្រជាច្រើន មិនថាប្រុសស្រី ដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹមដល់អ្នកគាំទ្រ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះលោក លឹម ជាឡាយ និង កញ្ញាគៀត សុវណ្ណាឡាង កាន់តែហ៊ានបង្ហាញ ភាពផ្អែមល្ហែមជាមួយគ្នាហើយ ក្រោយពីមានហ្រ្វែនជាច្រើបាននិយាយថា ឃើញតែបងឡាង Kiss បងឡាយ​ អត់ដែលឃើញឡាយ kiss បងឡាង ពេលនេះអ្នកទាំង២បានជូនតាមសំណូមពរហ្វ្រែនៗគ្រប់គ្នាហើយ។

ទោះជាយ៉ាងណា ការចាប់ដៃគូរបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់តារាទាំងពីរដួងនេះ ពេញចិត្តយ៉ាងខ្លាំង និងមានការត្រេកអរ ចំពោះការដែលឲ្យអ្នកទាំងពីរមានចំណងស្នេហាជាមួយគ្នា ក៏ប៉ុន្តែខាងស្រីក៏ធ្លាប់បញ្ជាក់ថា រវាងអ្នកទាំងពីរគឺមិនអាចលើសពីមិត្តរួមការងារ ដែលយល់ចិត្តគ្នានោះទេ៕ សូមទស្សនាវីដេអូខាងក្រោមៈ
ប្រភពៈ Lim Chealay-Keat Sovan Nalang FC