ចយអើយ!!! មកស្រុកខ្មែរមិនគិតរកសុីត្រឹមត្រូវទេ បែរជាធ្វើចោរ​..
-

ភ្នំពេញ៖ កាលពី​ម៉ោង២រំលងអធ្រាត្ រ​ឈានចូល​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌ​ច្បារអំពៅ ធ្វើការឃាត់ខ្លួនជនជាតិវៀតណាម​ម្នាក់ ក្នុងចំណោម២នាក់ ​មានឈ្មោះ​ង្វៀង យ៉ាំង​ទឹង ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។ក្រោយពី​ពួកគេ​ធ្វើ​ស​សម្មភាព​ គាស់​សោ​ទ្វារផ្ទះ​លួច​ម៉ូតូ របស់ជនជាតិវៀតណាមដូចគ្នាមាន​ឈ្មោះ ជា សំណាង ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាងឈើ ស្នាក់នៅផ្ទះ១៩៩ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថាៈ គាត់​បាន​ទុក​ម៉ូតូ​ម៉ាក Yamaha Exciter ពណ៌​ខៀវ គ្មាន​ស្លាក​លេខ នៅក្នុង​ផ្ទះកើតហេតុ រួច​ចេញទៅ​ធ្វើការ​នៅ​ម្តុំ​អូរ​ឌឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ម៉ោង២យប់​ឈានចូល​ថ្ងៃទី ១៦ ខែ​ឆ្នាំ​ដដែល ស្រាប់​តែមាន​ជនសង្ស័យ២នាក់ ឈ្មោះ​ង្វៀង យ៉ាំង​ទឹង និង​ឈ្មោះ តាំង គូ បានធ្វើ​សកម្មភាព​យក​ដង្កាប់ និង​ដែក​ទួ​រ​ណឺ​វ៉ី​ស​ទៅ​គាស់​សោ​ទ្វារផ្ទះ​ចូល លួច​យក ម៉ូតូ​ម៉ាក​ខាងលើ នាំគ្នា​ជិះ​គេចខ្លួន។ លុះដល់​ម៉ោង៧និង៣០នាទី ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​ទឹង និង​ឈ្មោះ តាំង គូ កំពុង ឈប់​ម៉ូតូ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ ក៏​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង្វៀង យ៉ាំង​ទឹង ដកហូត​ម៉ូតូ១គ្រឿង និង​ឧបករណ៍​ធ្វើ​សកម្មភាព​មួយចំនួន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ តាំង គូ បាន​រត់​គេចខ្លួនបាត់ ៕