បើបានអាហារនិង គ្រឿងបរិភោគគ្រប់គ្រាន់ លោកតាសប្បាយចិត្តណាស់ទៅហើយ...(មានវីដេអូ)
ពុកម៉ែបងប្អូនពិតជាបានស្គាល់រួចមកហើយថា ប្អូនប្រុសតាំង គឹមឡេង ដែលបានរួមចំណែកជាច្រើនដើម្បីជួយដល់ក្មេង ចាស់ ដែលមិនមានទីពឹង ប្អូនមិនដែលនៅស្ងៀមនោះទេ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសក៏បានរៀបរាប់ថា៖"តើអ្នកទាំងអស់គ្នាអាចជួយដល់លោកតាកំសត់ដែលមានអាយុ៧៨ឆ្នាំហើយជួបនៅការលំបាកដោយលោកតាមិនអាចដើរបានដោយមានភាពពិការតាំងពីកុមារភាព?លោកតាមិនចង់បានអ្វីច្រើនទេសុំត្រឹមការជួយលើសំភារះហូប ទឹកស្អាត និងការប្រក់ដំបូលដែលធ្លុះធ្លាយរបស់លោកតាថ្មី លោកតាត្រេកអរនិងសប្បាយចិត្តណាស់..លោកតាបានប្រាប់បន្ថែមថាលោកតាសព្វថ្ងៃចង់ហូបឬទៅណាមានតែរំកិលខ្លួនរហូតដើម្បីធ្វើការងារពេលខ្លះលោកតាឈឺថ្កាត់មិនអាចរកអ្នកភូមិទាល់ពេលព្រោះលោកតាមិនអាចដើររួច?? ម្នាក់បន្តិចម្នាក់មកជួបឬជួយលោកតាគឺលោកតានិងមានសង្ឃឹមថ្មីវិញ លោកតារស់ភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោកតាមិនមានប្រើប្រាស់នៅទូរស័ព្ទទេ បើបងៗចង់ជួយអាចមើលតាមទីតាំងឬទាក់ទងជួយលោកតាបានតាមរយះលេខខ្ញុំផ្ទាល់ 070660088"។ មានវីដេអូ៖ ប្រភព៖ តាំង គីមឡេង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។