ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឡើងកាត់ហែកដំបូលផ្ទះ តែម្ចាស់ភ្ញាក់ដឹងខ្លួនទាន់ស្រែកផ្អើលទាំងយប់...
ភ្នំពេញៈ កាលពីរំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចហាងលក់ទូរស័ព្ទមួយកន្លែងជាប់ប៉ុស្តិ៍ព្រែកឯង ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែចជនរងគ្រោះឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។ នៅមុនពេលហេតុ គាត់កំពុងដេកយាមនៅក្នុងតូបលក់ទូរស័ព្ទដៃ ស្រាប់តែឮសំរឹបជើងលើដំបូងផ្ទះ ហើយក៏ស្រែកចោរៗ ស្រាប់តែជនសង្ស័យ៣នាក់ បានរត់ឡើងម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-២៧៥២ មួយសន្ទុះក្រោយមកស្រាប់លេចជនសង្ស័យម្នាក់ បានដើរមកយកម៉ូតូថា ខ្លួនបានភេ្លច ក៏ត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ព្រមទាំងដកហូតកន្ត្រៃកាត់ដែក១ កាំបិត១ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)១កញ្ចប់តូច រួចក៏បញ្ជូនមកសួរនាំនៅប៉ុស្តិ៍ព្រែកឯង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។