រ៉ូហ្សេត និទានរឿងខ្លី តែមានន័យជ្រៅ
ណារ៉ា
-

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះ អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត និទានរឿងខ្លីមួយប៉ុន្ដែមានអត្ថន័យជ្រៅ ។

កញ្ញារៀបរាប់ថា៖ «រឿងនិទានខ្លី..! លោកយាយម្នាក់មានកូនប្រុសមួយ និងកូនស្រីមួយ។ កូនប្រុសរបស់គាត់ប្រកបរបរលក់ការ៉េម និងកូនស្រីរបស់គាត់ប្រកបរបរលក់អាវភ្លៀង។
រៀងរាល់មេឃក្តៅខ្លាំង គាត់តែងតែទ្រហោយំ គាត់ថា កូនស្រីគាត់លក់អាវភ្លៀងលែងដាច់ហើយ ប៉ុន្តែនៅពេលមេឃភ្លៀងខ្លាំង គាត់នៅតែទ្រហោយំដដែល គាត់ថា កូនប្រុសគាត់លក់ការ៉េមលែងដាច់ហើយ។
តាមពិត គាត់មិនយល់ពីហេតុផល នៅពេលមេឃក្តៅខ្លាំង គាត់គួរតែអរថា កូនប្រុសគាត់លក់ការ៉េមដាច់ហើយ ហើយនៅពេលមេឃភ្លៀងខ្លាំង ក៏គាត់គួរតែអរដែរថា កូនស្រីគាត់លក់អាវភ្លៀងដាច់ដែរហើយ។
ការរកស៊ីមានឡើង មានចុះ ការទទួលបានសេចក្តីសុខក៏ដូច្នោះដែរ យើងត្រូវចេះលះបង់អ្វីម្យ៉ាងដើម្បីទទួលបានអ្វីម្យ៉ាងដែលពិសេសមួយទៀត។»