នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខក្រុមជនសង្ស័យនិងអ្នកទទួលផលចោរកម្មចំនួន៦នាក់ និងម៉ូតូ១៣គ្រឿង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន៦នាក់ដែលពាក់ព័ន្ធករណី កាច់កម៉ូតូ និង ទទួលផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ មុននិងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។

លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់បានរួមមាន ៖ -ទី១ឈ្មោះ ត្រមុជ ស៊ីនោ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ -ទី២ឈ្មោះ លឹម ភារម្យ ភេទអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ -ទី៣ឈ្មោះ ភ័ក្រ ពន្លឺ ភេទប្រុសអាយុ២២ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ជនសង្ស័យទាំង៣នាក់ជាអ្នកធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។
-ទី៤ឈ្មោះ ម៉ុង ឡុង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរ ជាងបិទតែមម៉ូតូ និង អ្នកទិញម៉ូតូចោរ ស្នាក់នៅតូបលេខ៣២៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ -ទី៥ឈ្មោះ ហួត រស្មី ហៅសូន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរ អ្នកទិញម៉ូតូចោរ ស្នាក់នៅផ្ទះលេខ១១អា ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជនសង្ស័យទាំង២នាក់ជាអ្នកទទួលផលចោរកម្ម ។ -និងទី៦ ឈ្មោះ តោ ដារ៉ា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ នគរបាលនាយដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៥៩ ផ្លវបេតុង ភូម២សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យជាអ្នកផ្ដល់ទីតាំងប្រព្រឹត្ដិបទល្មើសទទួលផលចោរកម្ម។ ដោយឡែកជនរងគ្រោះមានឈ្មោះម៉ន សារីន ភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅចំណុច ហាងលក់ទូរសព្ទ ផ្លូវម៉ុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៥ និង៣០នាទី ជនសង្ស័យទាំង៣នាក់បានចេញមកធ្វើសកម្មភាពរួចម៉ូតូបានមួយគ្រឿងម៉ាក ហុងដា ប៊ិច ពណ៌ខៀវ ដែលពាក់ស្លាកលេខភ្នំពេញ 1GV- 5665 ដែលជនរងគ្រោះចតទុកចំណុចមុខហាងលក់ទូរសព្ទ ផ្លូវម៉ុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នៅចំណុចផ្ទះលេខ ៩៤ ផ្លូវ៣៧៤ ក្រុម១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាប់ពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្ដិការបង្ក្រាបជនសង្ស័យទាំង៦នាក់នេះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន១៣ គ្រឿងដែលជនសង្ស័យធ្វើសកម្មភាពកាច់កនិងធ្វើសកម្មភាពលួច រួមជាមួយទាំងស្លាកលេខម៉ូតូចំនួន៩បន្ទះ , ប័ណ្ណសំគាល់យានយន្ដចំនួ ន៥ប័ណ្ណ, ឧបករណ៍សោ និង សម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួនទៀត ៕
ដោយៈ ភារ៉ា