សំណាងហើយឃើញចោរទាន់ កុំអីបាត់ម៉ូតូបាត់...
-

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​គ្មាន ក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បុរសម្នាក់កំពុងតែធ្វើសកម្មភាពកាច់.កម៉ូតូ សំណាងហើយដែលម្ចាស់ឃើញទាន់ បានស្រែកឆោរឡោ ឲ្យអ្នកជិតខាងជួយចាប់។

ម្ចាស់​ម៉ូតូ​មានឈ្មោះ ចាន់ សុខ វុទ្ធី ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឌី ណា​រ៉ុង ភេទ​ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ភូមិ​បិ​ង​ឈូក សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល៣ឆ្នាំ​មកហើយ។
ចំណែកវត្ថុតាង​ដកហូត​ឲ្យបានរួម​មាន៖ ទី១-សោ​ខ្សៀ​លេខ៨ មួយ​ដើម, ទី២-ដែក​សំប៉ែត ចំនួន១ដើម, ទី៣-ម៉ូតូ​ស៊ុម​មឺ​អិ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-9125 មួយគ្រឿង។
ជនរងគ្រោះ​បានប្រាប់ថា មុនពេល​កើតហេតុ បាន​ទុក​ម៉ូតូ​នៅក្រោម​ផ្ទះ ដោយបាន​ចាក់​សោ.ក​ត្រឹមត្រូវ រួច​ក៏​ទៅលើផ្ទះ លុះដល់​ម៉ោង១និង០៦នាទី ជនរងគ្រោះ​ក៏​មក​យក​ម៉ូតូ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​លួច (ឆ្កិះ​សោ​ម៉ូតូ) ភ្លាមនោះ​ជនរងគ្រោះ​ក៏​ស្រែក​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ ក៏​ធ្វើ​អន្តរាគមន៍​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​យកមក​សាក​សួរនាំ ៕ ដោយ៖ ផារ៉ា