លោកឧកញ៉ា ទៀ វិចិត្រ ស្លុតចិត្តពេលលឺ អ៊ុំស្រី និយាយរៀបរាប់ពីកូនប្រុស ដែលញៀនថ្នាំធ្វើបាបម្ដាយ ស្ទើររាល់ថ្ងៃ.....(មានវីដេអូ)
-

ប្រសិនបើនិយាយពីឈ្មោះលោក ឧកញ៉ា ទៀ វិចិត្រ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ ដោយសារតែរាល់ពេលធ្វើដំណើរទៅណាមកណាម្តង ឲ្យតែឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក លោកឧកញ៉ាតែងតែជួយដូចជាការផ្តល់ថវិការ ឬក៏ជួយម៉ៅទិញម្ហូបអាហារ ដែលបងប្អូនប្រជាពលរដ្ឋលក់តាមផ្លូវទាំងអស់តែម្តង។

ហើយកាលពីពេលថ្មីៗនេះ លោកឧកញ៉ា បានជួយអ៊ុំស្រីចំណាស់ម្នាក់ នៅលើស្រឡាងកំពុងតែរៀបចំត្រីនៅក្នុងកន្ត្រក់។ លោកឧកញ៉ាក៏បានចុះជួយទិញត្រីនោះទាំងអស់ ហើយថែមទាំងផ្តល់ថវិការបន្ថែមទៀតឲ្យទៅអ៊ុំស្រី ដើម្បីជួយសម្រួលបន្ទុកគ្រួសារផងដែរ។ អ្វីកាន់តែធ្វើឲ្យលោកឧកញ៉ា រន្ធត់ចិត្តនោះគឺ កូនរបស់អ៊ុំស្រីកំពុងតែជក់គ្រឿងញៀន ធ្វើឲ្យអ៊ុំស្រីពិបាកចិត្តយ៉ាងខ្លាំង។ លោកឧកញ៉ាក៏បានអំពាវនាវដល់សមត្ថកិច្ចជួយសួរនាំអ៊ុំស្រីផង ក្រែងអាចជួយសម្រាលបញ្ហារបស់អ៊ុំស្រីបានមួយកម្រិត។
មិនត្រឹមតែប៉ុននិងលោកឧកញ៉ា ក៏បានសរសេរខ្លីមួយ បង្ហោះថា "ស្រណោះម៉ែឪ ខំតម្រង់ផ្លូវ ដល់កូនប្រុសស្រី ខ្លាចក្រែងកូនខូច បាត់អស់សេរី ប្រាប់ទាំងយប់ថ្ងៃ ឲ្យតែកូនល្អ ..." ៕
ប្រភពៈ ទៀ វិចិត្រ TEA VICHET