មុខរបរមានត្រឹមត្រូវមិនខំទេ ខំតែអារឿងដែលគេដាក់ទំនាយ!!! ជួយស៊ែរឲ្យម្ចាស់ឡានខាងលើបានដឹងផង សមត្ថកិច្ចបានចាប់ចោរ ដែលលួចស្លាកលេខរថយន្ដថ្ងៃមុននេះបានហើយ....(មានវីដេអូ)
-

កាលពីពេលកន្លងទៅថ្មីៗនេះ មានគណនេយ្យហ្វេសបុកមួយ បង្ហោះវីដេអូស្តីពីអ្នករត់រឺម៉ក់កង៉បីឥណ្ឌា (PassApp) ម្នាក់ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តគាត់ ដែលទុកចោលនៅមុនផ្ទះ ហើយម្ចាស់ឡានខាងលើបានប្រកាសស្វែងរកចោរដែលលួចខាងលើ ប្រសិនបើមាននរណាស្គាល់ សុំមេត្តាផ្តល់ដំណឹងដល់គាត់។

កាលពីព្រឹកមិញនេះ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ តាមរយៈបណ្តាញសង្គមហ្វេសបុកបានបង្ហោះប្រកាសស្វែងរកម្ចាស់រថយន្តខាងលើដែលបាត់ស្លាកលេខរថយន្ត ដែលខាងកងម្លាំងសមត្ថកិច្ចទើបនឹងឃាត់ខ្លួនមុខសញ្ញាខាងលើបាន ដោយបានសរសេរថាស្វែងរកម្ចាស់រថយន្ដថា "ករ​ណី លួច ស្លាកលេខរថយន្ត សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានបង្រ្កាប បេីបងប្អូនណាមានបាត់ស្លាកលេខរថយន្ត សូមទាក់ទងមក ០១២ ៧១ ៨១ ៧១" ៕