ក្តៅស្លឹកត្រចៀកពេក កញ្ញា ឌី សូនីតា ព្រលះពិធីករថៃ មិនយកភ្នែកមើលថា...
-

កាលពីីពេលថ្មីៗនេះ មានការផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាជនខ្មែរ​ ទាក់ទិននឹងពិធីករថៃម្នាក់ ដែលបានចេញមុខតាមទូរទស្សន៍របស់ខ្លួនថា ប្រទេសខ្មែរ​យើងមិនដឹងកើតតាំងពីពេលណាមក ហើយល្ខោនខោល ក៏មិនមែនជារបស់ខ្មែរដែរ។

ភ្លាមនោះតារាសម្តែង​និងចំរៀង កញ្ញា ឌី សូនីតា ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ មិនចង់ជេអាមួយហ្នឹងទេ តែទ្រាំលែងបាន។ 1 / អ្នកឯងថាល្ខោនខោលមិនមែនរបស់ថៃហើយក៏មិនមែនរបស់ខ្មែរ ថាវាជារបស់ឥណ្ឌា ចឹងអ្នកឯងចង់ដណ្តើមយកដាក់ជារបស់អ្នកឯងដែរធ្វើអី? អា????? 2/ អ្នកឯងលើកផែនទីមកថាសម័យអយុធ្យា គ្មានផែនទីខ្មែរហើយក៏គ្មានផែនទីថៃ?? ចង់សើចអោយអាយាស់មាត់ណាស់ហា ចុះអយុធ្យាហ្នឹង ជារបស់អ្នកណាគេហា?? អ្នកឯងក៏ធ្វើភ្លេចហើយមកបន្លំឯកសារហើយថែមទាំងបង្រៀនប្រជាជនអ្នកឯងជាពិសេសក្មេងៗសិស្សសាលាថា វាជារបស់អ្នកឯង ទាំងបំពាន។ ខ្មែរមិនមានឈ្មោះព្រោះសម័យហ្នុងខ្មែរមិនមែនឈ្មោះកម្ពុជា គឺឈ្មោះ មហានគរ ហើយពួកហែងវៃយកទឹកដីខ្មែរម្តងតិចៗ ទើបពេលនេះទឹកដីខ្មែរសល់ប៉ុណ្ណឹង រហូតទាំងអង្គវត្តក៏ចង់បាន។ ដល់ពេលទៅមើលអយុធ្យា មានអក្សរខម ដែលជាអក្សរខ្មែរយ៉ាងច្បាស់ក្រឡែត ពួកហែងថាអក្សខមហ្នឹងជារបស់ហែងទៀត។ អារលាយ រលាយទាំងប្រទេសហែងម៉ងទៅ។ ខ្មែរស្លូតពេក ស្លូតរហូតដល់ថ្នាក់ចេះខាំតែសាសន៍ជាតិឯងទេ មិនហ៊ានខាំជាមួយគេទាំងដែលការពិតយើងមិនបានខុស យើងមិនមែនជាចោរ។ 3/ បើវាជារបស់ឥណ្ឌាមែន គេមិនមកអោយខ្មែរបានស្រួលៗចឹងទេ។ ហើយហែងក៏មិនខឹងខ្លាំងដល់ថ្នាក់ហ្នឹងដែរ អានរក។ 4/ ទាំងអង្គវត្តក៏ដោយទាំងទឹកដីក៏ដោយ ពួកអ្នកឯងចុះក្នុងសៀវភៅប្រវត្តិសាសន៍របស់អ្នកឯងថាជារបស់ថៃ ដើម្បីអោយជនជាតិអ្នកឯងស្អប់ខ្មែរតាំងពីតូច ។ បង្រៀនជាតិសាសន៍ខ្លួនឯងទាំងបំភ្លៃ រួចចោះ មិនសរសេរដាក់កាពិត ថាអ្នកឯងជាចោរមកវៃយកទឹកដីខ្មែរកាលសម័យមហានគរ ហើយរួមទាំងអង្គវត្តផង? ???? យីអានេះ គេដាក់ឈ្មោះថា សៀមរាប ប៉ុណ្ណាណីហើយនៅមិនភ្លឺភ្នែកទៀត គឺមានន័យថា កំចាត់សៀមបានឡើងដួលរាប អាប៉ាកាច់??? ។ មានច្រើនទៀតតែខ្ជិលឈ្លោះជាមួយអាល្ងើឯងណាស់ អោយហែងខឹងក្តៅក្រហាយសិនទៅ យ៉ាងណាក៏ខ្មែរបានឈ្នះល្ខោនខោលមកវិញដែរ។ ?????"។
យ៉ាងណាមិញ ក៏មានកូនខ្មែរជាច្រើន មិនគាំទ្រនូវសម្តីរបស់ពិធីករទូរទស្សន៍ថៃរូបនេះដែរ។ នេះគឺជាបញ្ហាដ៏ធំមួយសម្រាប់កូនខ្មែរគ្រប់រូបគួរតែគិតពិចារណា តើយើងត្រូវរស់នៅដើម្បីជាតិរបស់ខ្លួន ឬត្រូវរស់នៅក្រោមការស្រែករបស់អ្នកដទៃ។
ប្រភព៖ ឌី សូនីតា