អាចទេ សុំបងប្អូនត្រឹមតែម្នាក់មួយដុល្លារ ដើម្បីជួយដល់ក្មេង ដែលជាទំពាំងស្នងឬស្សីរបស់ខ្មែរយើងទាំងអស់គ្នា...(មានវីដេអូ)
-

កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង ដែលតែងតែចូលរួមនៅក្នុងសង្គមមនុស្សធម៏ជាច្រើន ហើយក៏មានពុកម៉ែមួយចំនួនក៏បានស្គាល់ប្អូនប្រុសផងដែរ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ក៏បានមកដល់សាលារៀនមួយ ដែលនៅឆ្ងាយដាច់ស្រយាល ហើយផ្លូវក៏ពិបាកក្នុងធ្វើដំណើរ ត្រូវឆ្លងកាត់ផ្លូវជាច្រើនដំណាក់កាល តែទោះបីជាលំបាកខ្លាំងប៉ុនណាក៏ប្អូនប្រុសមិនរាថយក្រោយជាដាច់ខាត ប្អូនប្រុសបានតស៊ូរហូតបានដល់សាលា ដ៏កំសត់មួយខេត្ត កោះកុង ។
ប្អូនប្រុសក៏បានរៀបរាប់ថា "ទោះត្រូវនឿយហត់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែរីករាយ សប្បាយចិត្ត ក្នុងការបំពេញក្តីសុបិន្តរបស់ប្អូនៗ អោយបានដែរ ប្អូនៗស្នើរចង់បានសម្ភារះសិក្សា កាតាប ឯកសណ្ធានសិស្ស និង សម្ភារះកីឡា បងប្អូនមានអារម្មណ៍យ៉ាងណាដែរ បន្ទាប់ពីទស្សនា Video នេះ ? តោះចូលរួមសម្រេចក្តីសុបិន្តរបស់ប្អូនៗទាំងអស់គ្នា នៅថ្ងៃទី ២២ ខែកញ្ញា ក្រុមការងារខ្ញុំបាទ នឹង ប្រមូលនាំយក សម្ភារះសិក្សា សម្ភារះប្រើប្រាស់ យកទៅជូនដល់ប្អូនៗ នៅ ស្រុក ស្រែអំបិល ខេត្ត កោះកុង ។ ☎️ 098 993 969 ទំពាំងស្នង​ឬស្សី"។
ប្អូនប្រុសក៏បានបន្តទៀតថា "ខ្លះគ្មានឯកសណ្ធាន គ្មានកាតាប ខ្វះខាតខ្លាំង នូវសម្ភារះសិក្សា សម្រាប់ប្រើប្រាស់ គួរអោយអាណិតប្អូនៗណាស់ ? ថ្ងៃនេះដែលខ្ញុំបាទ បានចុះមកដល់ សាលាបឋមសិក្សា គងឆា ដែលជាសាលាជនបទដាច់ស្រយ៉ាល មួយ ដែលស្ថិតនៅក្នុងភូមិ បាក់អង្រុត ឃុំ ដងពែង ស្រុកស្រែ អំបិល ខេត្ត កោះកុង ដែលមានសិស្សានុសិស្សសរុបមានចំនួន ៩៩ នាក់ ស្រី ៤៦ នាក់ ប្រុស ៥៣ នាក់ + ចាប់ផ្តើមទទួលជំនួយ ពីថ្ងៃស្អែកនេះតទៅ . + កម្មវិធី ប្រព្រឹត្តិឡើងនៅ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលត្រូវនឹងថ្ងៃ ចូលកង វិស្សមកាល . សម្រាប់ព័ត៍មានលម្អិត ☎️ 098 993 969"។
មានវីដេអូ៖ ប្រភព៖ធន ម៉េងហ៊ាង