ម៉ាសុីនដាល់អ៊ុំបុក ច្នៃដោយកូនខ្មែរ...ទិដ្ឋភាពបងប្អូនខេត្តសៀមរាប ដាល់អ៊ុំបុក សម្រាប់លក់នាឳកាសពិធីបុណ្យអ៊ុំទូក...(មានវីដេអូ)
-

នាឪកាសពិធីបុណ្យអ៊ុំទូក កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដាល់អំបុកទុកលក់។ ហើយនេះគឺជាទិដ្ឋភាពរបស់ប្រជាពលរដ្ឋ រស់នៅខេត្តសៀមរាប ដែលកំពុងតែមានភាពមមាញឹកក្នុងការដាល់អំបុកលក់ សម្រាប់ប្រជាពលរដ្ឋខ្មែរ នាឪកាសពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Ol Vy បានបង្ហាញពីសកម្មភាពរបស់បងប្អូន នៅខេត្តសៀមរាបបានរៀបរាប់ថា​"នេះជាសកម្មភាពប្រជាពលរដ្ខដាល់អំបុកលក់នូវភូមិរកាឃុំល្វាស្រុកពួក សៀមរាប។ ប្រជាជនគាត់ឈប់បុកនិងអង្រែទៀតហើយ គាត់ឆ្នៃដោយបុកអ៊ុំបុកនិងម៉ាសុីនបានហើយ សូមមើលវីដេអូនេះ"
យ៉ាងណាមិញ ភាពសម្បូរសប្បាយ ជាហេតុធ្វើឲ្យបងប្អូនខ្មែរយើង សប្បាយរីករាយជាខ្លាំង។
មានវីដេអូ៖ ប្រភព៖ Ol Vy