មិនធម្មតា... យុវតីអ៊ុំឆេង យុត្តិកា មិនត្រឹមតែច្រៀងពិរោះ រីឯរូបសម្រស់វីញក៏មិនធម្មតាដែរ...(តោះទៅស្តាប់បទ COVER របស់ប្អូនស្រីទាំងអស់គ្នា)
-

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នា។

ជាក់ស្តែងបេក្ខភាព អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ បានដាក់ពាក្យប្រឡង The Voice Kids រដូវកាលទី២ កំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្លេងដ៏ពិរោះ ជាហេតុធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នាតែម្តង។
យ៉ាងណាមិញ យុវតីវ័យ១៤ឆ្នាំរូបនេះ កំពុងធ្វើឲ្យមហាជនមានការភ្ញាក់កាន់តែខ្លាំង នូវរូបសម្រស់របស់ក្មេងស្រីម្នាក់នេះ នៅខាងក្រៅឆាកប្រឡង។
ទន្ទឹមនឹងការចូលរួមប្រគួតប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids យុវតី អ៊ុំឆេង យុត្តិការ វ័យ១៤ឆ្នាំរូបនេះ ក៏បានរំលេចនូវបទចំរៀង COVER មួយបទដែលមានចំណងជើងថា "មាននឹកអូនទេបង" កំពុងតែទាក់ចិត្តមិត្តៗស្តាប់ ឲ្យស្លុងអារម្មណ៍ទៅតាមបទចំរៀង។
ចង់ដឹងថាពិរោះយ៉ាងណានោះ តោះចួលរួមស្តាប់ទាំងអស់គ្នា៖ ប្រភព៖ អ៊ុំឆេង យុត្តិការ