ស្លត់ចិត្ត... ស្រ្តីចំណាស់ម្នាក់ កំពុងតែអង្គុយហាលត្រីងៀតសុខៗ ស្រាប់តែដើមដូងងាប់ពុកផុយ បាក់ពាក់កណ្តាល បណ្តាលឲ្យ...
-

​ភ្នំពេញ ៖ ​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានដើមដូងងាប់មួយដើម នៅសុខៗស្រាប់តែបាក់ធ្លាក់មួយកំណាត់សង្គត់លើស្រ្តីម្នាក់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្រ្តីរងគ្រោះមានឈ្មោះថា សុះ អី​សះ អាយុ​៥០​ឆ្នាំ មុខរបរ​លក់​ត្រីងៀត ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​លំនៅ​ផ្ទះ​លេខ​៣២១ ក្បែរ​កន្លែង​កើតហេតុ​។
បើតាមសម្តីអ្នកភូមិផងរបងជាមួយគ្នាបានប្រាប់ថា នៅមុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​កំពុង​តែ​ហាល​ត្រីងៀត​សុខ​ៗ ស្រាប់តែ​ដើម​ដូង​ងាប់​មួយ​ដើម​ដែល​មាន​សភាព​ពុក​បាន​បាក់​ពាក់កណ្តាល​ដើម​ធ្លាក់​ចុះ​មក​សង្កត់​ចំ​ក្បាល​ស្ត្រី​រង​គ្រោះ​តែ​ម្តង បណ្តាល​រង​របួស​ធ្ងន់​។
ភ្លាមនោះក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ឯកជន ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ក្រុម​គ្រួសារ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ម្តង ដើម្បី​សង្គ្រោះ៕
ដោយ៖ ភារ៉ា