យុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » ទទួលបានមេដៃសរុប ២៣១០០ មេដៃហេីយ
ណារ៉ា
-

យោងតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានអោយដឹងថា យុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » ទទួលបានមេដៃសរុប ២៣១០០ មេដៃហេីយ ។

លោក វិល្លាម រៀបរាប់ថា៖ «យុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » ទទួលបានមេដៃសរុប ២៣១០០ មេដៃហេីយ ដោយបូកសរុបចាប់កាលពីថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០១៨ មកដល់ថ្ងៃនេះ ពេលគ្រប់ចំនួន ៥ម៉ឺនស្នាមមេដៃ គណបក្សនិងយកញត្តិប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដេីម្បីប្រេីសមត្ថកិច្ចរបស់ខ្លួន យោងតាមមាត្រា៩២ នៃរដ្ឋធម្មនុញ្ញ
នេះជាការឆ្លេីយតបនិងសំនួររបស់បងប្អូនជនរួមជាតិ ថាតេីយុទ្ធនាការប្ដឹងទាមទាកោះត្រល់មានដំណេីរការដល់ណាហេីយ រហូតមានការឌឺដងផ្លែផ្កាលក្ខណៈចរឹតនយោបាយដោយជនអគតិមួយក្ដាប់តូចដែលមានទំនោរការពារអោយបរទេសឈ្លានពានដោយប្រយោល , មុននិងសួរមកគណបក្សខ្មែរក្រោក ដែលជាគណបក្សហ៊ានបេីកទំព័រប្រវត្តិសាស្ត្រប្ដឹងទាមទាទឹកដី សូមសួរខ្លួនឯងជាមុនថាបានមកចូលរួមផ្ដិតមេដៃឬទេ ? ពេលមានគេដឹកនាំហេីយ ខ្លួនបានចូលរួមឬនៅ ? បេីពុំទាន់បានចូលរួមក៏អត់ចុះ តែសូមកុំបង្ហាញសកម្មភាពដែលគ្មានមនសិការជាតិនិយមព្រោះកោះត្រល់ពុំមែនជាកោះរបស់គណបក្សខ្មែរក្រោកនោះឡេីយ ។
គណបក្សខ្មែរក្រោកហ៊ានធ្វេីហេីយ ប្ដេជ្ញាធ្វេីទាំងមិនដែលនិយាយមុន មិនដែលសន្យាមុន បេីអ្នកធ្វេីមិនខ្លាចផង សូមអ្នកចូលរួមកុំខ្លាច ហេីយបញ្ហានេះជាបញ្ហាយេីងទាំងអស់គ្នា ហេីយបេីពុំមានមនសិកាលេីការទាមទាអ្វីដែលខ្លួនបាត់បង់ទេសូមកុំយកជេីងរាទឹកកោះត្រល់ដែលមានទំហំប៉ុនប្រទេសសឹង្ហបូរីគឺជាទ្រព្យសម្បត្តិជាតិនិងជាទ្រព្យសម្បត្តិរួម មិនគួរអោយគេរំលោភស្រួលៗនោះឡេីយ សូមបងប្អូនចូលរួមទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ
ប្រសិនជាកេីតមកមិនបានពង្រីកទឹកដីទេ សូមមេត្តាកុំអោបដៃឈរមេីលទឹកដីដែលបាត់បង់អោយសោះ កោះត្រល់ធំណាស់ ស្នាមមេដៃមួយមិនមានអ្វីគួរអោយខ្លាចទាល់តែសោះ ព្រោះដូនតាយេីងលះបង់សាច់ស្រស់ឈាមស្រស់កសាងទឹកដីនេះអោយយេីងរស់នៅដោយចម្បាំងរាំងជល់លោកមិនដែលខ្លាចផង ។
បងប្អូនអាចចូលរួមបាននៅទីតាំងផ្ទះលេខ ១១ ផ្លូវ ៣៥៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃពី ច័ន្ទ ដល់ សុក្រ» ៕