អំពើល្អ...មកមើលសមកម្មភាពព្រះតេជគុណ កក្កដា សោភណ្ឌ ធ្វើទានចែកអំណោយដល់សិស្សក្រីក្រ !
ណារ៉ា
-

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះតេជគុណ កក្កដា សោភណ្ឌ បានធ្វើទានចែកអំណោយដល់សិស្សនុសិស្សក្រីក្រព្រមទាំងដង្ហែរទានព្រះវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទៀតផង។

ព្រះអង្គមានពុទ្ធដីកាថា៖ «ថ្ងៃនេះមកចែកសំភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សបឋមសិក្សាចំការមន (ស្ថិតនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត) សប្បាយចិត្តណាស់នៅពេលបានមកជួបជួយពួកប្អូនៗ ហើយក៏សូមជូនបុណ្យញាតិញោមម្ចាស់សទ្ធាទាំងអស់គ្នាដែលបានចូលរួមជាបច្ច័យផងណា»។
ព្រះតេជគុណបន្ដថា៖ «ថ្ងៃនេះខ្ញុំហើយនិងញាតិញោមទាំងអស់គ្នាបានមកចែកសំភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រនៅទីនេះផងហើយមួយនេះខ្ញុំក៏បានដង្ហែរទានព្រះវស្សាមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីនេះផងដែលហើយនិងបានប្រគេនបច្ច័យកសាងសាលារៀនបាលីសម្រាប់ប្រគេនព្រះសង្ឃរៀនសូត្រផងដែល សូមជូនបុណ្យញាតិញោមទាំងអស់គ្នាផងណាអោយបានបុណ្យស្មើៗគ្នា» ។
ប្រភព៖ Kakada Sophorn