បេក្ខភាព The Voice Kids អ៊ុំឆេង យុត្តិកា កំពុងអង្រួនបេះដូង អ្នកលេងសង្គមហ្វេសបុក ដោយសារតែ..…
-

ភ្នំពេញៈ កាលពីយប់មិញនេះ បេក្ខភាពមួយរូប អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ បានប្រលងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការអារម្មណ៍ទៅលើរូបសម្រស់របស់ប្អូនស្រីយ៉ាងខ្លាំង។ អ្វីដែលពិសេសនោះ សម្លេងរបស់ប្អូនស្រីក៏បានទាក់ចិត្ត Coach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកនាងគ្រប់គ្នាតែម្តង ដោយសំលេងច្រៀងរបស់ប្អូនយ៉ាងពីរោះខ្លាំងមិនចាញ់មនុស្សធំប៉ុន្មាននោះទេ។

តែមិនទាន់បានប៉ុន្មានផង ក៏មានចាប់អារម្មណ៏ថា បេក្ខភាពរូបនេះ មានវ័យមិនទាន់១៨ឆ្នាំ ស្រួលបួលផង ក៏មានរូបសម្រស់ស្អាតមិនចាញ់តារាប៉ុន្មាននោះទេ ដូច្នោះហើយទើបនាងក្លាយទៅជាការចាប់អារម្មណ៍ពី អ្នកលេងបណ្តាញសង្គមខ្លាំងយ៉ាងដូច្នោះ ត្រឹមតែមួយរយៈពេលដ៏ខ្លី។
លើសពីនេះរូបភាពរបស់នាង ក៏ត្រូវបានគេនាំគ្នាបង្ហោះ និងស៊ែរពេញហ្វេសប៊ុក ភ្ជាប់ជាមួយនឹងពាក្យថា «ខុសជំនាន់» និងសរសើរដល់រូបរាង និងមុខមាត់ ក៏ដូចជាសមត្ថភាពរបស់នាងយ៉ាងដូច្នោះ៕ សូមទស្សនារូបភាពខាងក្រោមនេះ