អាជីវករលក់ដូរ ក្នុងផ្សារកាណាស៊ីធី ព្រួតគ្នាចាប់ចោរបន្លំលូកយកកាបូបលុយ និងទូរស័ទ្ទដៃ ប្រគល់ឲ្យសមត្ថកិច្ច ដោយគ្មាននរណាហ៊ានវាយ និងធ្វើទារុណកម្មទេ ព្រោះខ្លាច.....
-

ភ្នំពេញៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយជនសង្ស័យម្នាក់ មានឈ្មោះ សាន វី ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ២ ។

ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីជននោះបានធ្វើសកម្មភាពលួចយកកាបូបលុយមួយ ពីអាជីវករលក់ទូរស័ព្ទម្នាក់ មានឈ្មោះ សុខ គីម អាយុ២៧ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅក្នុងផ្សារកាណាស៊ីធី ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងផ្សារកាណាស៊ីធី បន្ទាប់មកបានគេចខ្លួនបាត់ ប៉ុន្តែក្រោយពីដឹងថា បាត់កាបូបភ្លាមជនរងគ្រោះបានសង្ស័យទៅលើជននោះរួចទៅហើយ។ លុះរយៈពេល៥ថ្ងៃក្រោយមក បានត្រឡប់ចូលទៅកាន់ផ្សារនោះវិញ ក៏ត្រូវបានអាជីវកររូបនោះឃាត់ខ្លួនប្រគល់ជូននគរបាលឲ្យចាត់ការតាមច្បាប់តែម្ដង។
សំភារៈដែលនៅក្នុងកាបូបនោះរួមមាន លុយ៦២០ដុល្លារ អត្តសញ្ញាណប័ណ្ណ១ កាតគ្រីម៉ូតូ១ ប័ណ្ណធានាអាយុជីវិត១ កាតអេធីអឹម២សន្លឹក និងកាតវីង១សន្លឹក។ ដោយឡែកកាលពីថ្ងៃទី៧ ខែកញ្ញា ក៏បានបាត់ទូរស័ព្ទអស់ចំនួន៥គ្រឿងម្ដងរួចមកហើយដែរ ៕