រថយន្ដទំនើបបុកក្បាលនាគចែកពុះទ្រូងផ្លូវក្បែស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងច្រង៉ាង
ណារ៉ា
-

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង ២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាកលុចសុីល ពណ៌ស NX200T ពាក់ស្លាកលេខភ្នំពេញ 2BB-0088 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿង ព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងាជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាល និងត្រូវសាច់ញាតិដឹកចេញពីកន្លែងកើតហេតុបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕