មកអានការរៀបរាប់អ្នកដែលធ្លាប់ត្រូវបានចោរលួចឆក់ទើបដឹងថា...
ណារ៉ា
-

ប៉ុន្មានថ្ងៃថ្មីៗរឿងចោរស្រីវ័យក្មេងដៃឆើតលួចទូរស័ព្ទក្នុងផ្សារកំពុងក្លាយជាប្រធានក្ដៅគគុកក្នុងបណ្ដាញសង្គមបន្ទាប់ពីមានការបង្ហោះជាវីដេអូចាប់នាងបានព្រមទាំងទទួលការព្រមានដោយក្រុមអាជីករផ្សារ។

ក្នុងនោះដែរមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបង្ហោះសារអាណិតចោរស្រីវ័យក្មេងក្រោយពីមានការចាប់កោរសក់ពីសំណាក់ក្រុមអាជីករក្នុងផ្សារ​ ។ មិនតែប៉ុណ្ណោះអ្នកទាំងនោះថែមទាំងចោទក្រុមអាជីវករថាគ្មានសិទ្ធិធ្វើយ៉ាងដូច្នេះចំពោះក្មេងស្រីម្នាក់នោះទៀតផង ។
ទន្ទឹមហ្នឹងនេះដែរមានម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Socheata Socheata ចេញមុខមកស្រាយអារម្មណ៍ដែលត្រូវចោរឆក់ថា៖ « #Teamស្អប់ចោរ #រឿងខ្ញុំកាលឆ្នាំមុន06-06-2017 #ខ្វះ10ថ្ងៃទៀតដល់ថ្ងៃកំណើតខ្ញុំ កុំឆ្ងល់ថាហេតុអីបាន គេចាប់បានចោរគេចេះតែវ៉ៃ អ្នកធ្លាប់ជួបបានដឹងអារម្មណ៍នេះ ថាវាឈឺចុកចាប់យ៉ាង់ណា បើខ្ញុំជួប ក៍សុំដាក់3 4 ជើងដែល ឆក់អាញ់ពីរតង់សាហាវខ្លាំង ឆក់កាបូបបានហើយ អានិងតង់ទីមួយបានសំរេចតែ អត់ទាន់ដួល វាមានគ្នាពីរម៉ូតូ ម៉ូតូទីពីរ បិទគូដគេនិងមកឆក់ខ្សៃដៃផ្លាក់ទីន តំលៃ 200$ ដុល្លារ បណ្តាលអោយដួលបានសំរេច ដួលផ្គាប់មុខ បែកមុខ បែកមាត់ បាក់ធ្មេញមុខបួន ខូចមុខសួរថាអាណាជួយសង ?? កាន់ជើងចោរទៅពួកអាឡប់អើយ ជូនពរអោយពួកចោរងាប់អស់ » ៕