មិនថាទីណាទេ ឲ្យតែមានចាស់ជរា គឺតែតែងមាន លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ជានិច្ច អរគុណទឹកចិត្តលោកឧកញ៉ា ដែលតែងតែជួយចាស់ជរាកន្លងមក....(មានវីដេអូ)
-

លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ត្រូវបានមហាជនទូទៅគោរពស្រលាញ់ និងតែងតែសរសើររាល់ទង្វើសប្បុរសធម៌ចំពោះរាស្ត្រជួបការលំបាក ជាពិសេសមហាជនក៏ស្ងប់ស្ងែងនឹងការជួយសង្គ្រោះជីវិតសត្វគ្រប់ប្រភេទឲ្យរួចផុតពីការឃុំឃាំង និងការកាប់សម្លាប់។

ជាក់ស្តែងលោកឧញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញអ៊ុំស្រីចាស់ម្នាក់ ដើរលក់បន្លែ ឃើញដូច្នេះលោកឧញ៉ា ក៏បានឈប់ឡានជួយទិញយកទាំងអស់ ថែមទាំងបានផ្តល់ថវិកាមួយចំនួយ ហើយក៏បន្តដំណើរទៅមុខទៀត។ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានរៀបរាប់ក្នុងបណ្តាញសង្គមរបស់លោកថាៈ "ប្រឹងតាំងពីព្រឹកទល់ព្រលប់ ប្រឹងឥតស្ងៀមឈប់យប់ព្រឹកថ្ងៃ ប្រឹងព្រោះអ្នកណាទៅបុត្រថ្លៃ ប្រឹងព្រោះចរណៃថ្លៃដឹងទេ?" ៕
ប្រភពៈ ទៀ វិចិត្រ TEA VICHET