អ្នកធ្លាប់ចោរលួចរបស់ទ្រព្យ បានយល់អារម្មណ៍នេះ... ខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ទម្រាំសន្សំលុយទិញបានម៉ូតូមួយគ្រឿង គ្រាន់ជិះនឹង ចុងក្រោយត្រូវចោរលួចទៅបាត់ទៀត ពេលទៅប្តឹងប៉ូលិស ប៉ូលិសថា មិនដឹងទៅរកនៅណាទេ ចប់...
-

ក្រោយពីមានរឿងរ៉ាវចោរស្រី ត្រូវបានគេបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក ដោយតុលាការប្រជាជនចាប់កោរសក់ក្បាលនៅម្តុំផ្សារព្រៃទារ ដោយសង្ស័ពីករណីលួចទូរស័ព្ទ ហើយក៏មានប្រជាជនជាច្រើនបង្ហាញពីក្តីអាណិតដល់ប្អូនស្រី។

ភ្លាមនោះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ឌួង តារា ផាឌីន​" លោកបានបង្ហោះសារដ៏វែង ថា "ខ្ញុំធ្លាប់ចោរលួចម៉ូតូអស់ ១ គ្រឿង ប្លន់ម៉ូតូអស់១ គ្រឿងសរុប លុយជាង 5,000 $ កាលជាង ៦ឆ្នាំមុន ប្រាក់ខែ ២០០$ សីុផង ចាយផង សន្សំផង ផ្ដល់អោយអ្នកផ្ទះផង សន្សំទុកទិញម៉ូតូ ជិះបាន១គ្រឿងៗ ប្រេីរយៈពេលរាប់ឆ្នាំ មិនសីុឆ្ងាញ់ មិនហ៊ានប្រេីរទូរស័ព្ទល្អ សន្សំទិញម៉ូតូ ដែលខ្លូនស្រលាញ់ គ្រាន់ជិះធ្វេីការ ដេីរលេងដូចគេ ជិះបានជាង ១ឆ្នាំចោរប្លន់ អស់ Click 010 ដល់ ខំរកលុយ សន្សំឡេីងវិញ សងក្រុមហ៊ុនផង បង់រំលោះគេផង ហាលថ្ងៃ ហាលភ្លៀង ញេីសឈាម ហូររហាម ចូលច្រវែបក្ដិតបែបណា ទ្រាំអត់ធ្មត់រាប់ខែ ឆ្នាំ ត្រូវគេស្ដី គេថា ក៏ស៊ូទ្រាំ ព្រោះធ្វេីកញ្ចះគេ ខ្ញុំគេ គឺទ្រាំ សីុពងទា សីុទឹកត្រី មានអស់ហេីយ ទម្រាំសន្សំទិញបាន Scopy 013 ១គ្រឿងទៀត តែត្រូវចោរលួចទៀត សួរថា ក្នុងចិត្តខ្ញុំនេះ អាចនៅស្រលាញ់ចោរ កាន់ជេីងចោរ អាឡោះអាឡៃ ពួកវាបានទេ ? គ្រាន់តែលឺ ពាក្យថាចោរ គឺចង់តែ មួល.ក ហុតឈាមស្រស់ៗ ព្រោះស្រលាញ់ពេក អ្នកធ្លាប់ចោរលួចរបស់ទ្រព្យ បានយល់អារម្មណ៍នេះ អ្នកខ្លះវាបានតែ តែស្ករ តាមគ្នា បង្ហាញ ចិត្តធម៌ តែមាត់ទេ ព្រោះពួកវាមិនដែលជួប ពេលម៉ូតូបាត់ ទៅប្ដឹងប៉ូលិស ប៉ូលិសថា មិនដឹងទៅរកណាទេ ម្ដុំហ្នឹងបាត់ម៉ូតូ ៥ គ្រឿងហេីយខែហ្នឹង មិនទាន់រកផង !! ?? បានស្អីរក បេីវាមិនរកផង ទាល់តែមានលុយអោយវា បានវាជួយសេីុប ហេីយយេីងបាត់របស់ហេីយ វាមិនជួយពលរដ្ឋទេ វាមកចាក់.ក ថែម ចឹងបានថា ច្បាប់ស្រុកខ្មែរ យកលុយគប់កណ្ដាលក្បាលពួកវា បានវាលឿន ដូចករណីចោរនេះចឹង ពេលលួចគេ មានគិតខ្លាចគេ ទាន់គេវ៉ៃទេ ??? ចុះពេលលួចរបស់គេបានសម្រេច មីចោរហ្នឹងវាមាននឹកអាណិតម្ចាស់គេទេ ?? អត់ទេ ចាប់វាបាន មិនហ៊ានវ៉ៃវាទេ ចាប់អោយប៉ូលិស យកដល់ប៉ូលិស ប៉ូលិសគោះ យកលុយ បានលុយ ដោះលែងចោរ ស្អែកវាដេីរលួចទៀត ចឹងច្បាប់ចឹងៗ សង្ឃឹមអី ? អត់កេីតទេ សុខចិត្តចាប់បានដាក់ទៅ ហេីយលែង វា ជៀសវារួចខ្លួនដដែល ដាក់អោយវាស្គាល់ អ្វីជាការលួចរបស់ទ្រព្យគេ ។ អ្នកខ្លះគ្រាន់តែ ចាប់វាបាន ចាប់កោរសក់អោយវាខ្មាសគេ អ្នកតែ ៗ ស្ករ ៗ មួយចំនួនថ្លែងថា អាណិតចោរណាស់ គ្នាជាស្រីផង ម៉េចកោរក្បាលគ្នាចឹង គ្នាខ្មាសគេស្លាប់ហេីយ បងយេីង បងគេ ប្អូនយេីង ប្អូនគេ កូនយេីងកូនគេ ?? និយាយបេែបហ្នឹង ប្រហែល មានបងប្អូន ធ្លាប់ធ្វេីចោរចឹង ដែរហេីយមេីលទៅ ឬ ក៏ម៉េច ហ្នុង? បានប្រឹងកាន់ជេីងអាណិតចោរម៉្លេះ ??( WTF ) ? ចង់និយាយថា បេីវាខ្លាចខ្មាសគេ វាខ្លាចគេចាប់វាធ្វេីបាប វាមិនមែនមកលួច គេទេ ហេីយការលួចពេលគេចាប់បានកុំ ស្រែកថា មកពីក្រ អ្នកក្រគេខ្លះ គេថ្លៃថ្នូរខ្លាំងណាស់ អ្នកខ្លះគេ សុខចិត្តទៅធ្វេីស្រី សំផឹងចិញ្ចឹមខ្លួន ក៏គេមិនលួចឆក់ប្លន់ ដែរ មីនាង ? ផ្តាំអោយពួកបណ្ឌិតតែជ្រក់ តាមផ្លូវ ដឹងលឺ ផង ថាកុំកាន់ជេីងចោរ ព្រោះគេគ្រាន់តែចាប់កោរសក់ គេមិនទាន់កាត់ក្បាល វាទេ កុំធ្វេីជាមានក្ដីមេត្តា ខុសរឿង ព្រោះវាលួចមិនទាន់ចំពួកអ្នកឯង ។? ពាក្យពិតវារែងស្លែង គេស្ដាប់មិនចូលទេ គេថាយេីងគ្មានក្ដីមេត្តា ចុះពួកអ្នកមានក្ដីមេត្តាអស់ហ្នឹង មានយល់អារម្មណ៍អ្នកត្រូវចោរ ឆក់ ចោរប្លន់ បាញ់ងាប់ ផ្សេងៗ ទៀតអត់ ?? តេីមានប៉ុន្មាននាក់ ទទួលបានយុត្តិធម៌ ??? បេីវាលួច ឆក់ ប្លន់បាន វាទៅបាត់ ទុកអោយយេីងកាន់តែ ក្ររហាមនៀក !!នរណា ចេញមុខមកជួយអាណិតអត់ ? សងរបស់ទ្រព្យ ជំនួសចោរទាំងនោះខ្លះ ?" ។
ប្រភព៖ ឌួង តារា ផាឌីន