ទីបំផុត លោកគ្រូ ហ៊ិន រតនា ដែលជាគ្រូបង្វឹកឆ្កែដ៏ល្បីឈ្មោះ ត្រូវបានរថយន្តជនជាតិចិនបុក ប៉ងសម្លាប់នោះ ពេលនេះអាចនិយាយបានខ្លះហើយ...(មានវីដេអូ)
-

ប្រិយមិត្តពិតជាបានដឹងពីរឿងរ៉ាវ របស់លោកគ្រូបង្ហាត់សត្វសុខន (ឆ្កែ) ដ៏ល្បីឈ្មោះម្នាក់ ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរថយន្តជនជាតិចិនកិន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅមន្ទីរឯប្រទេសក្រៅ។

បន្ទាប់ពីធ្វើការព្យាបាលអស់មួយរយៈពេលមក ពេលសុខភាពរបស់លោក បានធូរស្បើយបន្តិចហើយ ហើយពេលនេះរូបលោកគ្រូអាច លើកដៃ និងនិយាយបានតិចៗផងដែរ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tharoth Sam Oum បានបង្ហោះវីដេអូដ៏រំភើបមួយ ដែលខណៈពេលនះ ម្ចាស់គណនីហ្វេសប៊ុកក៏បានរៀបរាប់ថា "ពួកយើងបានឆ្លៀតទៅមើលបងប្រុស ហុិន រតនា កាលពីម្សិលមិញ គ្រាន់តែឃើញពួកយើងភ្លាម គាត់ដង្ហក់យំភ្លាម។ ពួកយើងភ័យមិនចង់អោយយំ ក៏ស្ទុះទៅលួង គាត់ថា គាត់សប្បាយចិត្តពេក។ ប្រពន្ធគាត់ប្រាប់ថា គាត់មិនដែលសម្រក់ទឹកភ្នែកចឹងទេ ណាមួយកំរើកមិនបានចឹងផង។ គាត់ប្រហែលជាស្រណោះខ្លួនពេកហើយ ពិបាកក្នុងខ្លួនពេកហើយ។ ឃើញយើងទៅសួុរសុកទុក្ខ ចង់ងើបមកទទួល ជជែកលេង តែធ្វើមិនបាន បានត្រឹមទឹកភ្នែក ហើយខ្សឹបថាសប្បាយចិត្ត។ បងអើយ សូមបងតស៊ូរស់ទៀតណាបង ដើម្បីកូនៗបងទាំងពីរ ភរិយាដ៏បវរ និងបន្តការងារដ៏ល្អរបស់បងទៀត។ សូមព្រះប្រទានពរ អោយបងបានជាឆាប់ៗ។ សូមអរគុណបង Cheata Liza ដែលនាំយកថវិកាផ្ទាល់ខ្លួនមួយចំនួនផង ពីបងស្រីគាត់ផង មិត្តភក្តិគាត់ផង ជូនដល់បងរតនា។ និងសូមអរគុណដល់គ្រប់គ្នា ដែលបានបន់ស្រន់អោយគាត់"។ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានរៀបរាប់បន្តទៀតថា "ភ្ញាក់ផ្អើលមែនទែន ពេលបានលឺសារជាសម្លេងពីបងប្រុស Rattana Hin គឺថាគាត់និយាយបានធម្មតាវិញហើយ។ គាត់ថាគាត់សប្បាយចិត្តណាស់ ដែលបានបន្តរស់រានមានជីវិតតទៀត ហើយគាត់សឹងតែមិនជឿថាគាត់បានធូរស្រាលដល់ប៉ុណ្ណេះ។ ប៉ុន្តែជំហានបន្ទាប់ គាត់ត្រូវតស៊ូ ប្រឹងរៀនឈរ និងរៀនដើរឡើងវិញ។ ស៊ូស៊ូបង... "
ក្រៅពីក្តីរំភើបផងនោះ គ្រួសារលោកគ្រូ ហុិន រតនា ក៏សូមអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាគជាថវិការបន្តិចបន្តួច ដើម្បីជួយសម្រាលការលំបាកផង ព្រោះថាការចំណាយពិតជាច្រើនខ្លាំងណាស់។ សូមអរគុណ៕
មានវីដេអូ៖ ប្រភព៖ Tharoth Sam Oum