លោក វិល្លាម កោតសរសើរចំពោះរដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា ដែលចេញមុខសុំទោសជាសាធារណៈ
ណារ៉ា
-

បន្ទាប់ពីមានករណីកែខុសបច្ចេកទេសលើវិញ្ញាសាគណិតវិទ្យាឆ្នាំនេះសង្កេតឃើញថាមានការតវ៉ាយ៉ាងច្រើនពីសិស្សានុសិស្សពិសេសបេក្ខប្រឡងឆ្នាំនេះតែម្ដងដោយសំណូមពរអោយក្រសួងមេត្ដាពិនិត្យកិច្ចការកែលំហាត់ឡើងវិញ ។ ដោយទទួលបានការសំណូមពរយ៉ាងច្រើនពីសិស្សានុសិស្សប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងក៏សម្រេចចិត្តពិនិត្យក្រដាសកិច្ចការប្រឡងឡើងវិញដោយរកឃើញលទ្ធផលថ្មីខុសពីមុន។

ទន្ទឹមហ្នឹងនេះដែរ រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា ក៏បានចេញមុខសុំទោសជាសាធារណៈផងដែរចំពោះកំហុសឆ្គងមួយនេះ។ ជាមួយគ្នានេះដែរ លោក វិល្លាម ប្រធានគណបក្ស ខ្មែរក្រោក ក៏បានបង្ហោះសារកោតសរសើរចំពោះរដ្ឋមន្រ្ដីអប់រំយុវជន និងកីឡាដែលទទួលកំហុសចេញមុខសុំទោសជាសាធារណៈ ។
លោក វិល្លាម រៀបរាប់ថា៖ «សូមកោតសរសេីរចំពោះការសុំទោសចំពោះកំហុសខ្លួន តែការបាក់ទឹកចិត្តរបស់សិស្សានុសិស្សដែលសុទ្ធសឹង ជាវ័យងាយប៉ះទង្គិចផ្លូវចិត្តតេីអាចជួសជុលសងបានទេ ? គ្មាននរណាមិនចេះខុសទេ តែពេលខុសសុំកុំទំលាក់កំហុស ទៅលេីបច្ចេកទេស . ព្រោះមនុស្សជាអ្នកបញ្ជាបច្ចេកទេស ។ យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងអប់រំនៅតែគ្រាន់បេីជាងគេ ព្រោះចេះសុំទោសដល់សាធារណៈជន , នេះទេីបជាភាពគំរូ» ៕