បង្ក្រាបបានទៀតហើយ!! មេប៉ុស្ដិ៍ចាក់អង្រែលើដឹកនាំកម្លាំងល្បាតពួនស្ទាក់ចាប់បានជនសង្ស័យ២នាក់ ក្នុង២ករណីផ្សែងគ្នានៅយប់តែមួយ ពាក់ព័ន្ធករណី......
-

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើល្បាតពួនស្ទាក់ចាប់បានក្នុងករណី២ផ្សែងគ្នា ដោយជាប់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយ៍ភូមិឃុំមានសុវត្តិភាព លោកតែងតែដឹងនាំកម្លាំងក្រោមឱវ៉ាត ធ្វើការល្បាតពួនស្ទាក់រាល់បទល្មើសទាំងអស់ក្នុងមូលដ្ឋានជាប្រចាំ ដែលជាលទ្ធិផលកម្លាំងរបស់លោក ធ្លាប់ធ្វើការបង្ក្រាបបានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ។
ជាក់ស្ដែងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងរបស់លោកបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២ករណីផ្សែងគ្នា ៖ -លើកទី១ នៅវេលា​ម៉ោង​១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ​២០១៨ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​ជនសង្ស័យរូបនោះមាន​ឈ្មោះ ជួន ចន្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​មិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ដោយដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១ កញ្ចប់ថង់តូច និង សំបកថង់ប្លាស្ទិច តូចៗមួយចំនួន ។ -លើកទី២ នៅវេលា​ម៉ោង​៥ និង៣០នាទីទាបភ្លឺថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលមកដល់​ចំណុចដដែល ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ ឯក ដុង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១១ កញ្ចប់ថង់តូច និង ទូរស័ព្ទដៃ០១គ្រឿងចាស់ ។
បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញរបស់នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើការសាកសួរ កសាងសាណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់តាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីម ភារ៉ា