ខ្លោចចិត្តណាស់...ប្តីប្រពន្ធពិការ រកព្រឹកខ្វះល្ងាច ដង្ហើយរកជំនួយ ព្រោះថាកាន់តែជិតដល់ថ្ងៃឆ្លងទន្លេហើយ...(មានវីដេអូ)
-

កាលពីថ្ងៃទិ១២ ខែកញ្ញា បងប្រុសម្នាក់បានបង្ហោះវីដេអូ និងរូបភាពដ៏កំសត់ រស់នៅក្នុងខ្ទមចំណាស់មួយ ជាមួយប្រពន្ធពិការ ខ្វះមុខខ្វះក្រោយ។

ជាក់ស្តែងបងប្រុសបានរៀបរាប់ថា "ខ្លួនឯងក៏ពិការជើងម្ខាងចំនែកប្រពន្ធក៏ពិការតជើងទាំងពីរ រស់នៅសព្វថ្ងៃនៅលើដីគេ ចំណែកអាហារបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ។ឥលូវប្រពន្ធមានផ្ទៃពោះជាង៨ខែទៀត ពុំមានលុយសំរាប់អោយប្រពន្ធឆ្លងទន្លេនោះទេ រាល់ថ្ងៃដើរដាក់នុយកង្កែបបានប្រាក់៥ទៅ៦ពាន់រៀលចំណាយលើការហូបចុកមិនគ្រប់គ្រាន់ឡើយ។ ៚ឥលូវនេះបងប្រុស ភាលី នឹងបងស្រី សុីណា ដែលជាមនុស្សពិការដូចគ្នា ពួកគាត់ទាំងពីរ សុំក្ដីអាណិតអាសូរពីបងប្អូនសប្បុរសជន មេត្តាជួយពួកគាត់ផង គឺសុំប្រាក់បន្ដិចបន្ដួចពីបងប្អូនទុកគ្រាន់ឆ្លងទន្លេនឹងទិញស្បៀងអាហារសំរាប់ទុកហូប។ ៚បងប្រុសរស់នៅភូមិ សាអង ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៚ដូចនេះបើមានបងប្អូនចង់ជួយពួកគាត់តាមរយះខ្ញុំសូមខលមកលេខ:096 9988938,085 600076 សូមជួយចែករំលែកពត៌មាននេះផង សូមអរគុណ..!!!"។
មានវីដេអូ៖ ប្រភព៖ Phorn Chetra