ខ្លោចចិត្តខ្លាំងណាស់!!! ចៅយាយ២នាក់ជិះម៉ូតូ ត្រូវរថយន្ដ Tacoma មួយគ្រឿង បើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងសំរាករង់ចាំការវះកាត់....(មានវីដេអូ)
-

រតនគិរីៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ៈ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត នឹងម៉ូតូពាក់ផ្លាកលេខរតនគិរី 1A-3056 នៅចំណុចជិតការ៉ាស់សាំង សុវណ្ណគិរី ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ បណ្តាលអោយជនរងគ្រោះត្រូវជាជីដូន និងចៅរបួសធ្ងន់ទាំង២នាក់ ដែលជនរងគ្រោះទី១មានឈ្មោះ សុខ លាង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានមុខ​របរ​មេផ្ទះ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ ស្រី ម៉ី អាយុ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខាង​លើ​។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនពីកន្លែងកើតហេតុ។

បើតាមការអះអាងពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នោះ បានអោយដឹងថា ពួកគាត់បានឃើញភិនភាគរថយន្តបង្កនោះម៉ាក Tacoma ភិកអាប់ ពណ៌ក្រហម ហើយពួកគាត់សំណូមពរសមត្ថកិច្ចជួយស្វែងរករថយន្តបង្កដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញយកទៅរក្សារទុកនៅការិយាល័យ៕