ចាំមើលដោះលែងទៀតអត់!!! បញ្ជូន​ចោរ​ប្លន់ប្រដាប់អាវុធ២នាក់ ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​រក​កំហុស​
-

ភ្នំពេញៈ នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង បញ្ជូន​លោក​ចោរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ ជួយ​រក​កំហុស​របស់​ចោរ។ ទី១ឈ្មោះ តាំង រុន ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរចោរ រស់នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ទី២ឈ្មោះ ឡា ធារ៉ា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរចោរ រស់នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល។

កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ បាន​បើក​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​លោក​ចោរ​ខាងលើ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ លើ​ថៅកែ​ចងការ​លុយ​ឯកជន យកបាន​លុយ​ខ្មែរ លុយ​ដុល្លារ និង​សម្ភារ សរុប​ប្រមាណ​ជាជាង ២ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្សារ​ឈូក​មាស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ចំនួន២គ្រឿង កាំភ្លើងខ្លី​ចំនួន២ដើម និង​ម្ស៉ៅ​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន១កញ្ចប់​ផងដែរ ៕