លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំយុវជននិង​កីឡា បានចេញមុខសុំទោសជាសាធារណៈ..
-

ភ្នំពេញៈ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​លោក​ប្រាប់​​ថា កំហុស​នេះ ​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បាន​ផ្ដាំ​សុំ​ទោស​បេក្ខជន​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ករណី​នេះ​ចំពោះ​កំហុស។ ​ក្រសួង​អះអាង​ថា ​កើតឡើង​ដោយសារកម្មវិធីកុំព្យូទ័រ នៅ​ក្នុង​ពេល​ដំណើរការ​បូក​សរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុ​ប ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា ​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​។ វា​កើតឡើង​ព្រោះ​បច្ចេកទេស​កំ​ព្យូ​ទ័​រ តែ​ទោះជា​យ៉ាងណា យើង​បាន​ប្រជុំ ដើម្បី​មិន​ឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទៀត​ឡើយ​ ​៕