ប្អូនស្រីមានអវយវៈមិនគ្រប់គ្រាន់ ប្រាថ្នាចង់បានរទេះរុញមួយ ទុកជិះមើលគេមើលឯង មូលហេតុមកពី....(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកគុណម្ចាស់ កក្តដា សុភ័ណ្ឌ ក៏បានបង្ហោះវីដេអូ ឃ្លីប​ របស់ក្មេងស្រីម្នាក់ ដែលគាត់មានអវយវៈមិនគ្រប់គ្រាន់ ហើយបំណងប្រាថ្នាចុងក្រោយរបស់នាង គឺចង់បានរទេះរុញមួយនឹងគេ គ្រាន់នឹងបានធ្វើដំណើរខ្លះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ក៏បានរៀបរាប់ថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេដើម្បីជួយដល់ប្អូនស្រីផងណាញាតិញោមប្អូនស្រីមានអាយុ13ឆ្នាំហើយដោយប្អូនស្រីមានអវយវៈមិនគ្រប់ទេហើយណាមួយវិញទៀតគ្រួសារប្អូនក៏មានជីវភាពក្រីក្រខ្វះខាតលំបាកណាស់ហើយដោយសេចក្តីប្រាថ្នាចុងក្រោយរបស់ប្អូនស្រីគឺប្អូនចង់បានរទេះទុញមួយសម្រាប់ទុកជិះមើលគេមើលឯងដោយសារតែប្អូនស្រីដើលទៅណាមិនបាននៅបានតែមួយកន្លែងទេពិតជាគួរអោយអាណិតប្អូនស្រីណាស់ចឹងហើយសូមបងប្អូនដែលមានសទ្ធាជ្រះថ្នាមេត្តាជួយប្អូនផងបានទេញាតិញោម ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"
មានវីដេអូ៖ ប្រភព៖ Kakada Sophorn