មកម្នាក់ទៀតហើយ!!! នារីជនជាតិចិនម្នាក់ មិនដឹងបែបថ្នាំឬសតិមិនគ្រប់ទេ ដើរកាន់ដំបងធំប្រវែងកន្លះម៉ែត្រ ដើរ​ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ រំខានដល់ប្រជាពលរដ្ឋ ដោយតាំងខ្លួនឯងជាព្រះ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៣០នាទី នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យ​ស៊ើបអង្កេតបានទទួលនារីជនជាតិចិនម្នាក់ មានឈ្មោះ​ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ។ ក្រោយពីនារីម្នាក់នេះ បានតាំង​ខ្លួន​ជា​ព្រះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ដើរ​ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ រំខានដល់ប្រជាពលរដ្ឋ ព្រមទាំងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនទៀត ។

នគរបាល​បន្ត​ថា​ បន្ទាប់មកកម្លាំងការិយល័យបានធ្វើការ​សាកសួរ ឃើញថា​ស្ត្រី​ចិន​រូប​នេះចូលមក ប្រទេសកម្ពុជា​នៅថ្ងៃទី២៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ តាមច្រកអន្តរជាតិព្រលាន​យន្តហោះភ្នំពេញ។ រយៈកាលស្នាក់នៅប្រទេសកម្ពុជា​ គឺ​គ្មានការងារ​ច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ដោយ​និយាយតាំងខ្លួនឯងថាជាព្រះ។ បច្ចុប្បន្ន​ នគរបាល​អន្តោប្រវេសន៍​កំពុង​បន្ត​នីតិវិធី​លើ​ស្ត្រី​ជនជាតិ​ចិន​រូបនេះ​ ៕