មនុស្សជាង៣០នាក់ បាននាំគ្នាទៅ ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បីរង់ចាំស្តាប់លទ្ធ និងចូលរួមបំភ្លឺ ក្នុងករណី វាយដំ ព្រមទាំងចាប់កោរសក់ក្បាលចោរស្រីរូបស្រស់នោះ ក្រោយពី...
-

​ភ្នំពេញ ៖ ​កាលពី​ម៉ោង​១​និង​៣០​នទី​រសៀល ថ្ងៃ​ទី​១៣ កញ្ញា ២០១៨ នៅ​ចំណុច​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិ​បត្តិការ​ស្រាវជ្រាវ​ទៅ​លើ​សកម្មភាព​អ្នកផ្សារ​ព្រៃ​ទា​ដែល​ចាប់​យុវតី​ម្នាក់​កោរសក់​ក្បាល និង​វាយដំច្រំធាក់ ដោយ​ចោទប្រកាន់​ថា ជា​ចោរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​ប៉ុនប៉ង​លួច​ទូរស័ព្ទ និង​លុយកាក់​ពួក​គាត់។

រហូតមកដល់វេលាម៉ោង ១២ថ្ងៃត្រង់នេះ មានប្រជាជនប្រមាណជាង៣០នាក់ បានទៅកាន់ប៉ុស្តិ៍ ដើម្បីបំភ្លឺដល់មនុស្សចំនួន៣នាក់ ដែលត្រូវកម្លាំងនគរបាលហៅទៅសាកសួរ ពីបទវាយដំ និងចាប់ជនសង្ស័យកោរសក់ក្បាល។
បើ​តាម​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ប្រាប់ថា បន្ទាប់​ពី​ទទួល​ដំណឹង​នោះ​ភ្លាម កម្លាំង​នគរបាលក៏​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​នារី​សង្ស័យ​ត្រូវ​អ្នកផ្សារ​ដោះ​លែង​ផុត​បាត់​ទៅ​ហើយ​។ លុះ​សួរនាំ​ទៅ​ថា នាង​ម្នាក់​នោះ​មិន​ទាន់​លួច​អ្វី​នៅឡើយទេ គ្រាន់​តែ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​កន្លែង ក៏​សង្ស័យ​ថា​ប៉ុនប៉ង​លួច​ទូរស័ព្ទ​ប៉ុណ្ណោះ ទើប​កម្លាំងនគរបាល​ត្រឡប់​មក​ប៉ុស្តិ៍​វិញ​។
នគរបាលមិនទាន់បានបញ្ជាក់ថា ខាងណាជាអ្នកខុសនៅឡើយទេ ពេលកំពុងតែធ្វើការសាកសួរ។
ដោយ៖​ ភារ៉ា