អ្នកនាង ចន ច័ន្ទលក្ខិណា និងសិល្បករសិល្បការិនី ទៅគោរពវិញ្ញាណក្ខន្ធ លោក Dr. Beat Richner
-

ភ្នំពេញ៖ ដោយក្តីដឹងគុណ និងគោរពស្រលាញ់ចំពោះ ស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា លោក Dr. Beat Richner ដែលបានជួយដល់កុមារកម្ពុជា​ជាយូរឆ្នាំ ចំពោះកូនខ្មែរ នៅថ្ងៃនេះ ប្រធានសមាគម សិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានដឹកនាំក្រុមការងា​រ​ទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ បិតាស្ថាបនិក មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជាជួនដំណើររូបលោកជាលើកចុងក្រោយ។

ការចាកចេញរបស់លោក Dr. Beat Richner ធ្វើឲ្យកូនខ្មែរជាច្រើន មានសេចក្តីសោកសង្រែង​ជាខ្លាំង នូវការបាត់បង់ដ៏ធំធេងមួយនេះ។ កូនខ្មែរទូទាំងប្រទេស​ក៏សូមជូនដំណើរលោក Dr. Beat Richner ត្រឹមតែនេះ សូមឲ្យវិញ្ញាក្ខន្ធលោក ទៅកាន់តសុខគតិភព៕
ដោយ៖ និមល ប្រភពរូប៖ ចន ច័ន្ទលក្ខិណា