Wow!!! ព្រះចៅអធិការវត្តសំរោងអណ្តែត ទទួលកាដូ ឡង់គ្រីស័រ សេរីទំនើបថ្មីស្រឡាងមួយគ្រឿង ពីលោកជំទាវម្នាក់…!
-

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក ជំទាវ វង្ស ទេវី ព្រមទាំងគ្រួសារ បានប្រគេនថ្វាយយានជំនិះមាក ឡង់គ្រីស័រ ពណ៌ស សេរីទំនើបថ្មីស្រឡាងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AE-6300 ដល់ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ។

ក្នុងពិធីទទួលរថយន្តថ្មី សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន បានរៀបចំពិធីប្រគេនភត្ត និងពិសាអារហារសាមគ្គី ដល់មន្រ្តីសង្ឃក្នុងខណ្ឌសែនសុខ ព្រះសង្ឃ គណៈកម្មការអាចារ្យពុទ្ធបរិសទ័ ព្រមទាំងគណៈអភិបាលខណ្ឌ មន្រ្តីរាជការខណ្ឌសែនសុខចូលរួមទៀតផង។
ទន្ទឹមនិងការទទួលកាដូរ ដ៍ពិសិដ្ឋដែលញ៉ោមញាតិ មានសទ្ធារជ្រះថ្លាប្រគេនដោយចិត្តស្មោះ ធ្វើអោយ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះគ្រូមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ញញឹមបិតព្រះឪសមិនជិត ឯណាទៅការលះបង់អស់នូវកិលេសតណ្ហា? ៕