តោះ! មកស្តាប់លោកគ្រូ ហង់ ភូមិរ៉ា និយាយពីរឿងទង់ជាតិ ដែលមានបងប្អូនមួយចំនួន តែ តែ ស្ករ ស្ករ កុំឲ្យចេះតែជឿតាមគេបំពុលសង្គម...(មានវីដេអូ)
-

រឿងរ៉ាវកាន់តែក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទិននឹងបញ្ហា ទង់ជាតិ ដែលគ្រប់គ្នាបានដាក់បន្ទុកទៅលើអ្នកគ្រប់គ្រងថា មិនគួរណាយកទង់ជាតិស្រាបៀរមកដាក់បែបនេះទេ។

តួយ៉ាង​ នៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ ហង់ ភូមិរ៉ា បានរៀបរាប់នៅក្នុងវីដេអូថា "កុំជោរតាមអ្នកតែ តែ ស្ករ ស្ករ តគ្នា។ លោកគ្រូក៏បានប្រាប់ថា លោកគ្រូឈប់ដឹងឈប់លឺ ទាល់ទៅទៀតហើយ សូមបងប្អូនធ្វើអ្វីក៏ធ្វើទៅ លោកគ្រូដឹងតែម្យ៉ាងថា លោកគ្រូ នៅតែបន្តការងារដែលគាត់ស្រលាញ់ បង្រៀនប្អូនៗតទៅទៀត។
លោកគ្រូបានបន្តទៀតថា "នៅពេលដែលបានឃើញ កុលបុត្រ កុលធីតា ជាច្រើនជា៣ម៉ឺននាក់ ឈរទះដៃ ល្ខោនខោល លើកស្ទួយពីវប្បធម៏ខ្មែរ"​ លោកគ្រូក៏បានលើកឡើងពីល្ខោនខោលខ្មែរ និងល្ខោនខោលថៃ ទៀតថា "ថៃគេមានលុយច្រើន ចំណែកល្ខោនខោលយើង ប្រមូលផ្តុំពីសហគម ទើបខាងអង្គការគេទទួលស្គាល់ យើងមិនដាច់ដាក់ភ្លើងភ្លឺចែងចាំងដូចថៃនោះទេ ព្រោះថាទំរង់ដើមរបស់ខ្មែរ ចេញមកពីសហគមន៍ កូនខ្មែរយើងចេញពីបេះដូងពិត មិនមែនមានលុយដូចគេទេ"។
មានវីដេអូ៖ ប្រភព៖ ហង់ ភូមិរ៉ា