ប្រព័ន្ធកុំព្យូទ័រក្រសួងអប់រំ មានបញ្ហា...លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ចំណែកអ្នកប្រឡងជាប់កើនដល់ ៧៦,០៣៤នាក់
-

(ភ្នំពេញ៖ ក្រោយពីមានការតវ៉ា ពីលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចធ្វើកោសល្យវិច្ច័យ នូវលទ្ធផលប្រឡងរបស់សិស្សានុសិស្ស ជាថ្មីម្តង។ ទីបំផុត លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញហើយ ដោយចំនួនអ្នកជាប់កើនឡើងច្រើនជាងមុន។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលមានអ្នកប្រឡងជាប់បានកើនរហូតដល់ ៧៦,០៣៤នាក់តែម្តង។

គណៈកម្មការបានរកឃើញថា៖​ ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូរទ័រមានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានដូចតទៅ៖ បេក្ខជនជាប់សរុប ៧៦,០៣៤នាក់ ត្រូវជា ៦៧,០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥២,១៨៣នាក់។ ចំណែកថ្នាក់វិទ្យាសាស្រ្តសង្គមមិនមានការប៉ះពាល់ទេ។
ប្រភព៖ MoEYS Cambodia