ដូចបានឃើញរូបពិតចឹង...រូបសំណាក់ លោក Beat Richner ស្ថាបនិកមន្ទីរទ្រព្យគន្ធបុប្ផា បានលេចចេញជារូបរាងបណ្តើរៗហើយ...
-

ភ្នំពេញ៖ បន្ទាប់ពីស្ថាបនិកមន្ទីរទ្រព្យគន្ធបុប្ផាលោក Beat Richner បានទទួលមរណភាពទៅ មានប្រជាជនខ្មែរជាច្រើនបានសម្តែងការដឹងគុណ និងសោកស្តាយបំផុត ចំពោះការបាត់បង់មនុស្សល្អដូចជារូបលោក។

ដោយឡែកក៏មានកូនខ្មែរជាច្រើនបានបង្ហាញអារម្មណ៍ ចំពោះការចាកចេញរបស់លោក​។ យ៉ាងណាមិញ លោកតាន់ គឹមសួរ ជំនួសមុខឲ្យកូនខ្មែរទាំង ក៏បានសម្រេចចិត្តធ្វើរូបសំណាក់វីរៈបុរស លោក Beat Richner​ ជូនខាងមន្ទីរពេទ្យ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីវត្តមានដ៏វិសេសវិសាលរបស់លោក ចំពោះកូនកុមារកម្ពុជា។
ជាក់ស្តែងមកដល់ពេលនេះការចម្លាក់រូបរបស់វីរបុរសខ្មែរ បានចេញជារូបរាងបណ្តើរៗហើយ ខណៈពេលដែលមហាជនជាច្រើនពិតជាសប្បាយចិត្ត ​ហើយក៏មានការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ តាន់ គឹមសួរ