សូមលោកតុលាការផ្តល់ភាពយុត្តិធម៏ចំពោះក្មេងស្រីម្នាក់នេះផង…ទឹកភ្នែកក្មេងស្រី រាប់លានដំណក់ ស្រែកដង្ហើយសូមយុត្តិធម៏ពីតុលាការ… ច្បាប់មានហេីយម្តេចឡេីយមិនសុក្រិត ?
-

ការឈឺចាប់មានជាបន្តបន្ទាប់ ក្រោយពីក្មេងស្រីជាច្រើននាក់ ត្រូវបានឪពុកបង្កើត និងអ្នករស់នៅក្នុងភូមិផង របងចាប់រំលោភ ម្តងជាពីរដង។

ក្នុងនាមលោក​ស្រីជាអ្នកចិញ្ចឹមបីបាច់ក្មេងទាំងអស់ដោយផ្ទាល់ដៃ លោកស្រីពិតជាមានក្តីឈឺចាប់យ៉ាងខ្លាំង ក្រោយពីជនល្មើសទាំងនោះ រស់រានមានសេចក្តី សើចសប្បាយ។ លោកស្រីម៉ម សុម៉ាលី មានក្តីឈឺចាប់យ៉ាងខ្លាំង ព្រោះតែមកទល់នឹងពេលនេះ ក្មេងស្រីម្នាក់ ដែលត្រូវជនល្មើសម្នាក់ចាប់រំលោភ ហើយប៉ងសច្របាច់.ក សម្លាប់យ៉ាងព្រៃផ្សៃ នោះ។
លោកស្រី ម៉ម សុម៉ាលី បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកស្រីថា "សុំបានទេលោកតុលាការ ? គិតទៅ យកចិត្តខ្លួនអែងដាក់លេីចិត្តក្មេងតូចៗដែលជាជនរងគ្រោះរាប់ពាន់នាក់ ?? ទឹកភ្នែកក្មេងៗរងគ្រោះ រាប់លានដំណក់ស្រែដង្ហេីយសុំយុត្តិធម៍ អោយនាងផង ?ច្បាប់មានហេីយម្តេចឡេីយមិនសុក្រិត ? នាងខ្ញុំសុំសួរថា បេីកូនលោក អាយុ ១៣ ឆ្នាំត្រូវជនល្មេីស រំលោភ ហេីយប៉ុនប៉ងសំលាប់ដោយច្របាច់កនាងញាត់ចូលក្នុងបឹង បេីម្តាយមកមិនទាន់នាងត្រូវស្លាប់ ហេីយបេីក្រុមគ្រូពេទ្យ នៅភ្នំពេញ ជួយមិនទាន់ ក៏នាងត្រូវបាត់បង់ជីវិត ដោយសារតិរិឆ្ឆានល្មោភកាម ធ្វេីទារុណកម្ម នោះតេីលោក ដាក់ទោសជនល្មេីសនោះ ប៉ុន្មានឆ្នាំ ?????????? ????? បេីនៅតែអយុត្តិធម៌បែបនេះ នាងខ្ញុំមិនអាចធ្វេីការបន្តបានទេ ២៣ ឆ្នាំនេះ ???? ប៉ូលីស ខិតខំ ក្រសួងដែលពាក់ព័ន្ធក៏ប្រឹងប្រែង ដែរ តែនៅតែប្រព័ន្ធតុលាការមួយដែលនៅខ្វះភាពចន្លោះប្រហោង ? នាងខ្ញុំពិតជាមិនយល់សោះ ?? ?"
ប្រភព៖ Mam Somaly