Wow ស្រស់ស្អាតខ្លាំងណាស់!!! ប្រាសាទអង្គរ នៅក្នុងទឹកដីទីក្រុង ណាននីង ប្រទេសចិន
-

សំណង់ មហាប្រាសាទអង្គរ របស់កម្ពុជា ត្រូវបានដាក់សម្ពោធ ជាផ្លូវការនៅក្នុងសួនកម្សាន្ត ប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅ ទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានបើកឲ្យប្រជាជនចិន

ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត ខណៈសួននេះមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរអន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ។ នេះបើតាមប្រភពហ្វេសបុករបស់សម្ដេច ហ៊ុន សែន។អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺ
ដើម្បីបង្ហាញពីអរិយធម៌ និងទំនៀមទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា៕