អូនម៉ី ល្បីកក់កបលើមុខជំនួញខ្លាំង នីឡា ចង់ដឹងភ្លែត ថាគេរកស៊ីបានជា...
-

កញ្ញា អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាតារាស្រីវ័យក្មេងមួយរូប ដែលមានសម្រស់ស្រស់ស្អាត​ ហើយថែមទាំងមានជំនួនជាច្រើននៅក្នុងដៃ នាពេលបច្ចុប្បន្ន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាពេលថ្មីៗនេះ កញ្ញា ម៉េងលិ បានបង្ហាញរថយន្តស៊េរីទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជាមួយនិង ចិញ្ជៀនពេជ្រ ដ៏ចាំងចែង នៅលើរង្វង់ដៃដ៏ស្រស់ស្អាតទៀតនោះ។

ភាពសម្បូរសប្បាយ និងភាពហ៊ឺហា របស់ ​អៀ ម៉េងលិ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាទីចាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំង។
ក្នុងនោះក៏មានតារាកំប្លែងវ័យក្មេងសាច់សខ្ចី កញ្ញា នីឡា បានស៊ែរព័ត៍មានទាក់ទងអៀម៉េងលិបង្ហោះលើគណនីហ្វេសប៊ុករបស់នាង ព្រោះជាមួយពាក្យពេចន៍ថា "ឡូយម៉េសគេរកស៊ីអី?បានលឿនម្ល៉េះ?"
ដើម្បីធ្វើការឆ្លើយសំនួររបស់តារាវ័យក្មេង និងដើម្បីបំបាត់ចំងល់មហាជន កញ្ញា ម៉េងលិ ក៏បានធ្វើការរៀបរាប់នៅលើបណ្តាញសង្គមខ្លួនថា "ព័ត៏មានលំអិតពីរខ្ញុំ អៀ ម៉េងលិ រាល់ថ្ងៃញុំមានការរកសុី3មានដូចជា: -លក់ស្រាបោះដុំក្នុងស្រុក ចំណាយច្រើនហាងតូច១អស់ចិត្តកន្លះលាន នៅឃ្លាំងស្រាទៀតបាច់គិតហេស ព្រោះវាច្រើនខ្លាំងកុំអោយគេថាយើងអួត ? -សម្រាប់អង្ករបោះដុំស្រុកក្រៅ ច្រើនពិបាកនិយាយ -ហាងស៊ុបនាងខ្ញុំបានបិទហើយ -ហាងលក់ផលិតផលចំណាយអស់ចូល៥០០០$ នេះជាចម្លើយកុំអោយឆ្ងល់បានមកពីណា មានលុយទិញឡានលុយទិញចញ្ចៀន ហើយរកសុីអីបានមានលឿនម៉េស មិនមែនអួតទេណាតែនេះជាចម្លើយគេសួរ គេលក់តែផលិតផលហើយថតមានលុយទិញឡាន ឯងបើកដល់ហាងស្រា ហើយ អង្ករបោះដុំ អត់លុយទិញឡាន អួយកុំអោយឆ្ងល់ទៀតថាបានលុយមកពីណារកសុីចម្លើយ : លុយគេម្ដាយឥពុកញុំចែកអោយ បើរនៅតែសួរទៀតអូសក្បាលមកហាងផ្ទាល់ម៉ង"។
កញ្ញា ម៉េងលិ ក៏បានបន្តទៀតថា "Pila Nyla អរគុណនីឡាដែលបានចំនាយពេលដ៏មានតំលៃមកតាមដានរឿងញំ ពេលshare មានបានចូលអានអត្ថន័យគេចុះអត់បានឆ្ងល់ចំឡែកមេស ???សុំទោសមួយរយៈនេះទំនេរខ្លាំងមែន អត់មានអីថតមែន បើអត់មានញំចែកអោយខ្លះ ញំមានច្រើនណាស់រវល់ដកខ្លួនមិនរួចផង "
ក្រោយពីមានការឆ្លើយឆ្លងយ៉ាងស្វីតស្វាញ នោះ ក៏មានមហាជនជាច្រើន សូមពរឲ្យតារាទាំងពីរនាក់នេះ បញ្ចប់បញ្ហាមួយនេះ ដោយសន្តិវិធីវិញ ដើម្បីកុំឲ្យវែងឆ្ងាយតទៅទៀត៕
ដោយ៖ និមល ប្រភព៖ អូនម៉ី