ព័ត៍មានបន្ថែម!!! អគ្គីភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត 2ND កាលពីម្សិលមិញ ប្រើ​ឡានទឹកអស់៣៦គ្រឿង និង​អេស្កាវ៉ាទ័រ១គ្រឿង ដើម្បី​កាយ​ជញ្ជាំង​បាញ់​ពន្លត់ តែសំភារៈនៅខាងក្នុង.....
-

ភ្នំពេញៈ គិត​ត្រឹម​ម៉ោង៩ៈ១៨នាទី​ព្រឹក​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ អគ្គិភ័យ​ដែល​ឆេះ​នៅ​ក្លិប​កម្សាន្ត​យីហោ 2ND មាន​ទីតាំង​នៅតាម​បណ្តា​យ​ផ្លូវ​លេខ៥១ កែង​ផ្លូវ​លេខ២៥៤ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​រលត់​ទាំងស្រុង​ហើយ។ ចាប់ផ្ដើម​ឆាបឆេះ​ចេញពី​ខាងក្នុង​ក្លិប​តែម្ដង ដែល​កើតឡើង​តាំងពី​វេលាម៉ោង​ប្រមាណ៦ៈ៣០នាទី​ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយ​អគ្គិភ័យ​បង្ក​ជា​ភ្លើង​ផ្សែងហុយ​ចេញពី​ខាងក្នុង​ក្លិប ចេញមក​ខាងក្រៅ​ហោះ​ឡើងលើ​យ៉ាង​ខ្មួលខ្មាញ់។

ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក ​ចំនួន៣៦គ្រឿង និង​ប្រើប្រាស់អេស្កាវ៉ាទ័រ​ ចំនួន១គ្រឿង ដើម្បី​វាយកម្ទេច​ជញ្ជាំង​ផងដែរ។ ដោយឡែក​សម្រាប់​ទំហំ នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​មិនទាន់​បញ្ជាក់​ឱ្យដឹង​នៅឡើយ​ទេ៕