ពួកឆ្លៀតឧកាស ឃើញគេគ្រោះថ្នាក់ហើយ នៅឆ្លៀតចង់បានរបស់ទ្រព្យគេទៀត​ បន្លំមកកាន់ទូរសព្ទ័និងកាបូបលុយជនរងគ្រោះ ហើយអះអាងថាជាសាច់ញាត្តិ​ តែដាក់មេប្រូចរតបាត់ពេលប៉ូលិសមកដល់
-

ភ្នំពេញៈ កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ១៧២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយបុរសម្នាក់ជិះម៉ូតូគុបជ្រុងមួយគ្រឿង ជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បីមួយគ្រឿងទៀត បើកបញ្ច្រាស់ទិសដៅគ្នាបណ្តាលដួលរងរបួសធ្ងន់ ចំណែកម៉ូតូកង់បីបើករត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខតាកែវ 1A-1146 ធ្វើរដំណើរទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខ បើកបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនីច គីក ហុងហាក់ ដឹកយកទោសង្គ្រោះភ្លាមៗ។
ចំណែកម៉ូតូកង់បីមិនបានឈប់នៅនិងកន្លែងហេតុនោះទេ បានបើករត់គេចខ្លួនបាត់ស្រមោល។ បន្សល់ទុកជនរងគ្រោះ ដេកសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។ ខណះក៍មានបុរសម្នាក់ មកកាន់ទូរសព្ទ័និងកាបូបលុយដោយអះអាងថា ជាសាច់ញាត្តិជនរងគ្រោះ ស្រាប់តែសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានប្រគល់ការបូបលុយ និងទូរសព្ទ័ទៅឲ្យសមត្ថកិច្ ចដោយមិនបានរៀបរាប់វែងឆ្ងាយទៀតទេ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំសាច់ញាត្តិយកឯកសាមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ ៕