តាមពិតមកពីមានខ្នងធំចឹងតើ បានគ្មានអ្នកណាហ៊ានធ្វើអី!!! ហាងខារ៉ាអូខេ ពីរ៉ាមីត ក្នុងក្រុងសៀមរាប គឺជាទីតាំងផ្តល់ឲ្យមានការប្រើប្រាស់ថ្នាំញៀន នឹងថ្នាំសប្បាយយ៉ាងធំ សកម្មបំផុតប្រចាំក្រុងសៀមរាប..
-

សៀមរាបៈ កាលពីយប់មិញវេលាម៉ោង២ៈ០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រភពពីកន្លែងកេីតហេតុបានឲ្យបានដឹងថា ហាងខារ៉ាអូខេ ពីរ៉ាមីត នេះគឺល្បីយូរមកហេីយជាកន្លែងផ្តល់ នឹងលក់ថ្នាំសប្បាយ នឹងថ្នាំញៀនអោយទៅភ្ញៀវក្នុងការសប្បាយ។

ប្រភពដ៌ដែលបានបន្ថែមថា កន្លែងមួយនេះមិនដែលឃេីញមន្ត្រីសមត្ថកិច្ចខាងណា ចុះមកបង្ក្រាបទេ នេះជាលេីកទីមួយហេីយ ដែលសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចុះបង្ក្រាបនឹងធ្វេីការឃាត់ខ្លួនមនុស្សជាច្រេីនផងដែល ក្នុងយប់មិញនេះ។
ប្រភពដ៏ដែលបានបញ្ជាក់ទៀតថាកន្លែងខារ៉ាអូខេ ពីរ៉ាមីត នេះល្បីថាម្ចាស់ទីតាំងនេះគឺជារបស់មន្ត្រី P.M ម្នាក់ដែលមានអំណាចនឹងឥទ្ធិពលក្នុងជួររាជរដ្ធាភិបាល។ ហាងខារ៉ាអូខេ ពីរ៉ាមីត ក្នុងក្រុងសៀមរាប ជាកន្លែងចែកចាយថ្នាំញៀននឹងថ្នាំសប្បាយយ៉ាងធំ នឹងសកម្មប្រចាំក្រុងសៀមរាប៕