ព័ត៍មានបន្ថែម!!! អគ្គីភ័យឆាបឆេះក្លឹបកំសាន្ត 2ND ទាំងព្រឹកនៅខណ្ឌដូនពេញ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ
-

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែង យ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញមកអន្តរាគមន៍។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជា៦ព្រឹកនៅចំណុចក្លឹបសំសាន្តយីហោ 2nd មានទីតាំងនៅ តាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គីភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។
សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លិបនេះផងដែរ៕
ដោយៈ ភារ៉ា