សហាវមែនទែន!!! ក្មេងស្រីប្រុស៣នាក់ បងប្អូនបង្កើត ត្រូវរន្ទះបាញ់ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង តែមិនគ្រោះថ្នាក់ដល់ជីវិត ក្រោយពីក្មេងៗទាំងនោះនាំគ្នា...
-

សៀមរាបៈ កាលពីវេលាម៉េាង១៦ៈ៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងខ្យល់នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ក៏មានរន្ទះបាញ់ទៅលេីផ្ទះជនរងគ្រោះឈ្មោះ ណុន ណន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី បណ្តាលឲ្យសន្លប់ក្មេងៗប្រុសស្រី ចំនួន៣នាក់ នៅក្រោមផ្ទះ។

ក្មេងរងគ្រោះទាំង៣នាក់មានឈ្មោះ ១.ឈ្មោះ ណន នី ភេទប្រុស អាយុ១១ឆ្នាំ ២.ឈ្មោះ ណន ណុន ភេទប្រុស អាយុ៦ឆ្នាំ ៣.ឈ្មោះណន ស្រីដាវ ភេទស្រី អាយុ៣ឆ្នាំ ទាំង៣នាក់ត្រូវជាកូនបង្កើត។ ក្រោយកើតហេតុក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្ រោះនៅមណ្ឌលសុខភាពឃុំពង្រលេី ហើយបច្ចុប្បន្នបានដឹងខ្លួន និងបានត្រឡប់ទៅផ្ទះវិញហើយ ៕