អស្ចារ្យមែន! យុវជនជំទង់ណេប៉ាលម្នាក់អង្គុយសមាធិ៨ខែ ដោយពុំបរិភោគអាហាអ្វីទាំងអស់ (មានវីដេអូ)
-

នៅ ឆ្នាំ ២០០៥ យុវជន ណេ ប៉ាល់ វ័យ ១៥ ឆ្នាំ ម្នាក់ បាន អង្គុយ សមាធិ អស់ រយៈពេល ៨ ខែ មក ហើយ នៅក្រោម គល់ ពោធិ ដោយ មិន បរិភោគ អ្វី ទាំងអស់ រួម ទាំង ទឹក ផង ករណី នេះ ការតក់ស្លុត ដ៏ ធំធេង មួយ ចំពោះ វេជ្ជសាស្ត្រ សម័យ ទំនើប ។ Ram Bahadur Bomjon ( កើត នៅ ថ្ងៃទី 9/5/1989 ជួនកាល ត្រូវ បាន ហៅថា Bomjan hay Banjan គឺជា បុព្វ ជិត វ័យក្មេង ម្នាក់ នៅ ភូមិ Ratanapuri សង្កាត់ Bara ប្រទេស ណេ ប៉ាល់ ។ តាម ក្រុមគ្រួសារ និង អ្នកជិតខាង Bomjan ច្រើន មាន កាយវិការ ចម្លែក ប្លែក ពី គេឯង ដែល មាន វ័យ ស្របាល គ្នា ។ ជំនួស ឲ្យ ការលេងកម្សាន្ត ក្មេងប្រុស នេះ តែង ដើរ សង្កេតមើល អ្នកដទៃ ធ្វើ ពិធីបួងសួង ឬ បុណ្យទាន ផ្សេងៗ ។ តាំង ពី តូច គឺ ជា ក្មេង ម្នាក់ មាន ចរិក ស្លូតបូត ពុំដែល ឈ្លោះប្រកែក វាយតប់ គ្នា ឬ សម្លាប់សត្វ ណាមួយ ឡើយ ។ ពេល អាយុ បាន ៥ ឆ្នាំ ក្មេង នេះ បរិភោគ តែ អាហារ សល់ ហើយ ពេល ខ្លះ សុខចិត្ត មិន បរិភោគ អាហារ ប្រសិនបើ ពុំ មាន អាហារ សល់ នោះទេ ។

នៅ ឆ្នាំ ២០០៥ ក្មេង នោះ បាន ប្រាប់ ក្រុម គ្រួសារ របស់ ខ្លួន ថា កុំ ផឹកស្រា កុំ សម្លាប់សត្វ ព្រោះ ធ្វើ បែប នេះ នាំ អន្តរាយ ដល់ ខ្លួន ក្រោយមក ក៏ ចាកចេញ ទៅ បាត់ នៅវេលា កណ្តាល យប់ អាធ្រា ត្រមួយ ។ គ្រួសារ បាន ដើរ ទៅរក ហើយ បាន ឃើញ Ram កំពុង សមាធិ នៅក្រោម គល់ ពោធិ មួយ ដើម ធំ ពេល នោះ ប្រាប់ អ្នកផ្ទះ ថា កុំ ភ័យព្រួយ ហើយ វិលត្រឡប់ ទៅ ផ្ទះ វិញ ចុះ ។ នៅពេល ម្តាយ តាម ណែនាំ អង្វ ករ Ram បាន បេះ ស្លឹក ពោធិ ៦ សន្លឹក ហុច ឲ្យ ម្តាយ ហើយ និយាយ ថា ៖ “ ពេល ទៅ ផ្ទះ វិញ សូម ម៉ែ ចងចាំ ថា ត្រូវ ទុក ស្លឹកឈើ ទាំង នេះ ឲ្យបាន គត់មត់ ប្រសិនបើ ម៉ែ ធ្វើឲ្យ បាត់វា នោះ ម៉ែរ កកូន ពុំ ឃើញ ទៀតឡើយ ។ បើ ម៉ែ នៅ រក្សា វា ទុក កូន នៅ ក្បែរ ម៉ែ ជានិច្ច និរន្ត ” ។ ចុង ក្រោយ ក្រុមគ្រួសារ នេះ ត្រូវបាន កុមារ នេះ បញ្ចុះបញ្ចូល ហើយ ធ្វើ តាម ។ បន្ទាប់ពីនោះ មក ក្មេង ជំទង់ រូបនេះ បាន ឈាន សន្សឹមៗ ទៅក្នុង ស្ថានភាព សមាធិ ជម្រៅ ។ គាត់ មិន បរិភោគ មិន ផឹកទឹក ជិត ៨ ខែ មក ហើយ ហើយ ១ ថ្ងៃៗ គឺ បិទ ភ្នែក អង្គុយ សមាធិ នៅ គល់ឈើ ។ បាតុភូត នេះ បាន ទាក់ទាញ មនុស្ស រាប់ពាន់ នាក់ ផ្អើល ឈូឆរ មក មើល ផ្ទាល់ ភ្នែក ។ ពួកគេ នៅ បាន ហៅ Ram ថា “ ព្រះ កុមារ ” (Buddha boy) ខ្លាច រំខាន ដល់ កូន របស់ ខ្លួន ក្រុមគ្រួសារ និង សាច់ញាតិ ក៏ បាន ធ្វើ របង ព័ទ្ធជុំវិញ គល់ឈើ នេះ បំណង ដើម្បី កុំឲ្យ អ្នក ផ្សេង ចូល កៀក និង រំខាន ។
ការ រក ឃើញ របស់ ឆា ណែ ល Discovery ព័ត៌មាន របស់ ព្រះ កុមារ មិនយូរប៉ុន្មាន ល្បី ដល់ ឆាក អន្តរជាតិ មិនយូរប៉ុន្មាន ផលិតកម្ម Discovery ទៅដល់ កន្លែង ដើម្បី ពិនិត្យមើល ហើយ បាន ថត ភាពយន្ត ឯកសារ ។ ពួកគេ បាន ថតរូប Ram ក្នុងអំឡុងពេល ៩៦ ម៉ោង មិនឲ្យ ដាច់ មួយនា ទីណា ឡើយ ដើម្បី ពិនិត្យមើល ថា ពាក្យ ច ចាម អារាម និយាយ ពី យុវជន នោះ តើ ត្រឹមត្រូវ ដែរឬទេ ។ ជារួម ពួកគេ មិន ជឿ ! ហើយ ចង់ ពិនិត្យ ឲ្យបាន ជាក់លាក់ មើលថា យុវជន នេះ មាន ចាកចេញ ផុត ពី គល់ឈើ នេះ ឬ លប យក ចំណីអាហារ ពី កន្លែង ណាមួយ ដែរឬទេ ។ តាមរយៈ រូបភាព ផ្តិត យក យ៉ាង សន្ធឹកសន្ធាប់ ទាំងនោះ គេ នឹង បញ្ជូន ឯកសារ ទាំងនេះ ឲ្យទៅ អ្នកជំនាញការ វេជ្ជសាស្ត្រ ធ្វើការ វិភាគ វាយតម្លៃ ក៏ដូចជា ឆ្លើយ នឹង សំណួរ ថា ៖ ដោយ របៀប ណា ទើប យុវជន នេះ អាច នៅ មាន ជីវិត បាន ? ។ តាម អ្នកជំនាញការ វេជ្ជសាស្ត្រ ក្រ លៀន នឹង ទ្រុឌទ្រោម បន្តិច ម្តងៗ រួច បណ្តាលឲ្យ ស្លាប់ ប្រសិនបើ មិន បរិភោគ ទឹក ក្នុងអំឡុងពេល ៤ ថ្ងៃ ។ ថ្វី ត្បិត សៀវភៅ ហ្គី ណេ សធ្លាប់ កត់ត្រា ពី ករណី ដែល មនុស្ស ម្នាក់ រស់ បាន ១៨ ថ្ងៃ ក្នុង ស្ថានភាព គ្មាន ទឹក ហើយ ប្រសិនបើ គ្មាន ទឹក ដល់ ទៅ ៨ ខែ ដូច ករណី របស់ Ram នេះ គឺជា រឿង “ មិន អាច ទៅរួច ” ។ ហើយ ប្រសិនបើ នេះ គឺជា រឿង ពិត វា គឺជា រឿង ដែល វេជ្ជសាស្ត្រ មិន ធ្លាប់ដឹងឮ ។
ក្នុងអំឡុងពេល ៩៦ ម៉ោង ដូច ពោល ខាងលើ តាមរយៈ ការប្រើប្រាស់ នូវ ឧបករណ៍ បច្ចេកទេស ជឿនលឿន បំផុត ក្រុម ផលិត ភាពយន្ត ឯកសារ ពុំ បាន រកឃើញ វត្តមាន អំពី ភាព ទ្រុឌទ្រោម អ្វីមួយ ដូច ការលើកឡើង របស់ ក្រុម អ្នកជំនាញការ វេជ្ជសាស្ត្រ លំដាប់ ពិភពលោក ខាងលើ ។ ម្យ៉ាងទៀត គេ តាមដាន ពិនិត្យឃើញ Ram អង្គុយ នឹង ស្ងៀម គ្មាន ចលនា នៅ ក្នុង បរិស្ថាន ដែល មាន សីតុណ្ហភាព ចន្លោះ ពី ៥-10 ដឺ ក្រេសេ ។ លើសពី នេះ គេ ឃើញ ញើស ហូរ ធ្លាក់ ពី លើ ក្បាល មក ផង ដែល វា ហាក់ដូចជា គាត់ អាច ស្វ័យ បង្កើត ប្រភព ថាមពល កម្តៅ ពី ក្នុង រាង្គ កាយរ បស់ខ្លួន ប៉ុន្តែ បែបនេះ វា ទាល់តែ គាត់ មាន ចលនា ពុំមែន នៅ នឹងថ្កល់ មួយ កន្លែង នោះ ទេ ។ ក្រុម កសាង ខ្សែភាពយន្ត ឯកសារ មាន ការរញ្ជួយ ចិត្ត ត្បិតរ កយល់ អ្វី មិនឃើញ ។ ប្រភព ព័ត៌មាន ពី ក្រុមគ្រួសារ របស់ Ram ឲ្យដឹងថា មុនពេល ចាកចេញ ទៅ តាំងសមាធិ នោះ គាត់ បាន ប្រាប់ គ្រួសារ ថា នឹង អង្គុយ តាំងសមាធិ ក្នុងអំឡុងពេល ៦ ឆ្នាំ ។ មកទល់ពេលនេះ មាន ប្រតិភូ រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ មកពី គ្រប់ មជ្ឈដ្ឋាន បាន មក សង្កេត ពិនិត្យមើល នៅ ទីកន្លែង នោះ រាប់មិនអស់ ។ រឿងរ៉ាវ ជាច្រើន ក៏ ត្រូវបាន គេ សរសេរ យោងតាម មូលដ្ឋាន យល់ដឹង របស់ មនុស្ស ម្នាក់ៗ ។ បញ្ហា ដ៏ គួរឲ្យ កត់សម្គាល់ នោះ គឺ នៅ វេលា ម៉ោង ៨ យប់ ថ្ងៃទី 5/1/2006 ក្រុម ថត ភាពយន្ត ឯកសារ និង សាក្សី ៥៩ នាក់ ទៀត បាន សំឡឹង ឃើញ អគ្គិភ័យ ឆាបឆេះ ចេញពី ដើមទ្រូង របស់ Ram ហើយ វា បាន ធ្វើឲ្យ សម្លៀក បំពាក់ របស់ Ram ស្លៀក ៨ ខែ មកនេះ ឆេះ ម៉ត់ ហើយ គាត់ បាន ហៅ បងប្រុស របស់ ខ្លួន ឲ្យ យក អាវ ពាក់ ពី ខាងក្រៅ ពណ៌ ក្រហម ឲ្យ ខ្លួន ។
នៅ ថ្ងៃ ទី 18/1/2006 ជាថ្មី ម្តងទៀត ភ្លើង បាន ឆាបឆេះ អាវ ក្រហម ដែល ទើប ពាក់បាន ប៉ុន្មាន ថ្ងៃ ខណៈពេល ដែល បុគ្គល គាត់ ពុំ មាន ទទួលរងរ បួស អ្វី ទាំងអស់ ។ នៅ លើក ទី ២ នេះ អ្នក ដែល ថត ភាពយន្ត ឯកសារ អណ្តាតភ្លើង ពុំ បាន រលត់ ក្នុង រយៈពេល កន្លះ ម៉ោង ហើយ អណ្តាតភ្លើង ចេះ តែ ថមថយ ចុះៗ និង ឆាបឆេះ តែ មួយ ផ្នែក តូច នៃ សម្លៀក បំពាក់ របស់ Ram ។ ដោយសារ អត្ថបទ នេះ វែង ផ្នែក ទី ២ ដែល ជា បំណកស្រាយ របស់ អ្នកវិទ្យាសាស្ត្រ មួយចំនួន ក៏ ដូច ជា មេដឹកនាំ សាសនា ធំ គេហទំព័រ យើងខ្ញុំ សូម អនុញ្ញាត បកស្រាយ ជូន នៅ សប្តាហ៍ ក្រោយ ។