សើចផ្អើលភូមិ! ពិតជាកំប្លែងមែន ឡើងមកលើឆាកភ្លាម កូរគណៈកម្មការ ផ្អើលទស្សនិកជន...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ហើយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ក៏ជាវគ្គ The Blind Audition សប្តាហ៍ទី ០៤ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

ចំណែកឯ បេក្ខភាព កុមារី កែវ ទិត្យផល្លី អាយុ 09 ឆ្នាំ មកពីរាជធានីភ្នំពេញ ច្រៀងបទ “មានថ្ងៃអូនមិនយំ” បានយ៉ាងល្អ ហើយអ្វីដែលពិសេសគឺកុមារីរូបនេះពិតជាឆ្លាត ក្លាហាន ហើយកំប្លែងទៀតផង ធ្វើឲ្យទស្សនិកជន និងគណកម្មការទាំង៣ សើចសប្បាយហ៊ោទឹកមាត់ និងហួសចិត្តចំពោះ កុមារី មួយរូបនេះ នៅក្មេងទេ តែបានសំដីណាស់ ។
ចង់ដឹងថាបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ៖