វិធី​ព្យាបាល​​ជម្ងឺប៉ោង​សរសៃ​​​ឱ្យជា​ដាច់ងាយៗ ដោយ​ប្រើគ្រឿង​ផ្សំ​សាមញ្ញបំផុត
-

ជម្ងឺ​ប៉ោងសរសៃ គឺជា​បញ្ហា​ទៅមួយ ភាគច្រើន​កើតឡើង​ចំពោះ​ស្ត្រីរាប់​លាននាក់។ វាបាន​ធ្វើឱ្យជើង​របស់​ពួកគេ​មាន​អារម្មណ៍​មិនល្អ អំពី​ជើង​របស់​ពួកគេ និង ធ្វើឱ្យ​បាត់បង់​ជំនឿ​ចិត្តលើ​ខ្លួនឯង​របស់​ពួកគេ។ ជាធម្មតា ពួកគេ​តែងតែ​គ្រប​ដណ្ដប់​ជើង​ពេញ​មួយថ្ងៃ មិនឱ្យ​គេឃើញ​ទេ ប៉ុន្តែនេះ​មិនមែន​ជា​ដំណោះ​ស្រាយ​ដ៏ត្រឹម​ត្រូវ​នោះទេ។

នៅក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញពី​របៀប​ដើម្បី​កម្ចាត់​នៃជម្ងឺ​ប៉ោង​សរសៃ ជាមួយ​នឹង​ការ​ព្យាបាល​ដោយ​ប្រើតែ​គ្រឿង​ផ្សំតែ​មួយ​មុខ​ប៉ុណ្ណោះ។ ធាតុ​ផ្សំដ៏​សាមញ្ញ ១មុខ​នេះ គឺការ​ប្រើ​ប្រេង​អូលីវ។ អ្នកគួរតែយក​ប្រេង​អូលីវ​បន្តិច​ចាក់​វានៅ​ក្នុងចាន​ស្អាត​មួយ ហើយ​យកវា​ទៅដាក់​កម្ដៅ​ឱ្យ​រលាយ​ល្អ​បន្តិច។ បន្ទាប់ពីនោះ យក​ប្រេង​ដាក់​នៅលើ​ដៃរបស់​អ្នក និង ចាប់ផ្ដើម​លាបរឹត ជាមួយ​ចលនា​ម៉ាស្សា ទៅលើ​តំបន់​ដែល​ទទួល​រងផល​ប៉ះពាល់​នៃជម្ងឺ​ប៉ោង​សរសៃ​នេះ។ ចលនា​នេះត្រូវ​តែ​រលូន និង ម៉ាស្សា​ជារាង​រង្វង់។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ អ្នក​គួរតែ​ចាប់​ផ្ដើមពី ក ជើង ម៉ាស្សា​រហូត​ដល់​ផ្នែក​លើនៃដង​ខ្លួន​របស់អ្នក។
ជាមួយការម៉ាស្សានេះ នឹងធ្វើ​ការ​គ្រប់គ្រង​កំណើរការ​ឈាម​រត់នៅ​ក្នុង​ជើង​របស់អ្នក​ឱ្យបាន​ល្អ។ នោះ​ហើយ ជាមូល​ហេតុ​ដែល​សរសៃ​មិនត្រូវ​ទទួល​រងការ​រលាក​ទៀតទេ និងមិន​មាន​បញ្ហា​សរសៃ​ណា​មួយ​ទៀត​ឡើយដែរ។ ធ្វើនិតិវិធីនេះ​ម្ដងទៀត ឱ្យបាន ២ដង​ក្នុង​មួយថ្ងៃ អ្នកនឹង​ឃើញ​លទ្ធផល​ដ៏មិន​គួរឱ្យជឿ។ នៅគិត​អីទៀត​ សាក​ល្បង​ឱ្យបាន ២ដង​ក្នុង​មួយ​ថ្ងៃភ្លាមទៅ៕